៤ វិធី​អនុ​វត្តមាន​ប្រសិទ្ធភាព សម្រាប់​អ្នក​ពក​ក្បាល​!

    ​ពក​កើតឡើង​នៅពេលដែល​អ្នក​ប៉ះទង្គិច​នឹង​អ្វីមួយ ឬ​របស់​អ្វីមួយ​ដែល​រឹង​គ្រប់គ្រាន់ ធ្វើឱ្យ​ខ្ទេច​សរសៃឈាម​តូចៗ​នៅ​តំបន់​ប៉ះទង្គិច​នោះ​។ ហើយ​វា​និង​សរសៃរ​ប្រសាទ​នឹង​ឆ្លើយតប​ទៅនឹង​ការប៉ះទង្គិច​នោះ បណ្ដាលឱ្យ​យើង​ឈឺ​ចុកចាប់​ក្រៃលែង​។​

​    ​ដំណោះស្រាយ​៖
​    ​- ស្អំ​ទឹកកក ៖ សម្រាប់​ពក​តិចតួច​ស្អំ ៥ ទៅ ១០ នាទី បើ​ពក​ធំ​ស្អំ​ច្រើនដង​ក្នុង​មួយថ្ងៃ​។​
​    ​- ការ​ស្អំ​បង់​រុំ​ក្ដៅ​ឧណ្ហៗ ៖ បន្ទាប់ពី​ការ​ស្អំ​ទឹកកក អ្នក​ប្រហែលជា​ត្រូវការ​ស្អំ​បង់​រុំ​ក្ដៅ​ឧណ្ហៗ​ដែរ អ្នក​គ្រាន់តែ​ត្រាំ​បង់​រុំ ឬ​កន្សែង​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ​រួច​ស្អំ​ជាការ​ស្រេច​។​
​    ​- ស្លឹក​ជីរវ៉ាន់ស៊ុយ ៖ បើ​នៅក្រោយ​ផ្ទះ​មាន​ជីរវ៉ាន់ស៊ុយ បេះ​ស្លឹក​វា​មួយ​ក្ដាប់ រួច​ដំ​កម្ទេច​វា​ហើយ​យកមក​ស្អំ​លើ​មុខរបួស រហូតដល់​ក្រៀម​។​
​    ​- ស៊ុត​ស ៖ យក​ម្រាមដៃ​បៀក​ស៊ុត​សៗ​លាប​លើ​កន្លែង​ពក​ទុកចោល ១៥ នាទី​ជាការ​ស្រេច​៕

adverise with khmeread

អ្នកនឹងចូលចិត្ត