តារាបង្ហាញម៉ូតថៃពីររូបតក់ស្លុតជាខ្លាំង ដែលរូបថតរបស់នាងត្រូវគេយកទៅដាក់លើគម្រប DVD រឿងអាសអាភាស! ឥឡូវកំពុងសុំអន្តរាគមន៍ពីប៉ូលិស

    ​តារា​បង្ហាញ​ម៉ូត​របស់​ទស្សនាវដ្ដី Playboy ថៃ​ពីររូប​បាន​សុំ​ជំនួយ​ពី​ប៉ូលិស​ឱ្យជួយ​ស្វែងរក​ក្រុម​ផលិត​រឿង បន្ទាប់ពី​ពួកនាង​បាន​រកឃើញ​រូបភាព​របស់ខ្លួន​នៅលើ​គម្រប DVD រឿង​អាសអាភាស​។​

​    ​នាង Ammin Pongrujanithithorn និង Patcharathorn Kesakosol បានដាក់​ពាក្យបណ្តឹង​នៅ​ផ្នែក​បង្ក្រាប​ឧក្រិដ្ឋកម្ម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ចាត់​វិធា​នា​ការ​ប្រឆាំងនឹង​ក្រុម​ផលិត​រឿង​ពីបទ​បំផ្លាញ​កេរ្តិ៍ឈ្មោះ​របស់​នាងៗ​។​

​    ​រូបភាព​របស់​តារា​បង្ហាញ​ម៉ូត​ទាំងពីរ​បាន​ថត​កាលពី​ឆ្នាំ ២០១៦ ឱ្យ​ទស្សនាវដ្ដី​ខាងលើ​ហើយ​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​នៅ​គ្រា​បន្ទាប់​។ ប៉ុន្តែ​រូបភាព​របស់​ពួកនាង​ត្រូវបាន​គេ​យកទៅ​ប្រើប្រាស់​នៅលើ​ក្រប​រឿង​អាសអាភាស​ទៅវិញ​។​

​    ​នាង Patcharathorn បាន​និយាយថា កេរ្តិ៍ឈ្មោះ​របស់​នាង​និង​មិត្តភក្តិ​រួម​អាជីព​ត្រូវបាន​បំផ្លាញ​ដោយសារ​គម្រប​រូបភាព​នេះ​បាន​នាំឱ្យមាន​ការយល់ច្រឡំ​ថា នាង​ទាំងពីរ​ស្ថិតនៅក្នុង​រឿង​សិច​នោះ​។​

​    ​មិត្តភក្តិ​របស់​នាង​គឺ​នាង Ammin បាន​ទទូចថា រូបភាព​នោះ​គឺ​ថត​ឱ្យ​ទស្សនាវដ្ដី​ដើម្បី​ធ្វើជា​ផ្នែក​សិល្បៈ​ប៉ុណ្ណោះ ហើយ​នាង​បាន​បន្ថែមថា នាង​មិនអាច​ទទួលយក​បានឡើយ​ដោយ​ឃើញ​រូបភាព​របស់ខ្លួន​ត្រូវបាន​ប្រើប្រាស់​ដោយ​ខុសច្បាប់​បែបនេះ​៕

ប្រភព៖ថៃ

adverise with khmeread

អ្នកនឹងចូលចិត្ត