ទស្សនិកជនចោទទស្សនាវដ្ដី Vogue ថាកាត់តដៃរបស់នាង Gigi Hadid ឱ្យទៅជាស្គម ដើម្បីឱ្យនាង Ashley Graham មើលទៅឃើញរាងស្វ៊ែល

    ​ទស្សនាវដ្ដី Vogue ត្រូវបាន​ចោទប្រកាន់ថា​បាន​កាត់​គម្រប​មុខ​របស់ខ្លួន​ដោយមាន​តារា​ម៉ូ​ដែល​ល្បី​ដូចជា Gigi Hadid, Kendall Jenner និង Ashley Graham​។​

​    ​ទស្សនាវដ្ដី​សម្រាប់​ចេញផ្សាយ​ខែមីនា​នេះ​បាន​អះអាងថា គឺ​ដើម្បី​ប្រារព្ធ​សម្រស់​គ្រប់បែប ហើយ​គេ​ក៏​ឃើញ​មាន​តារា​បង្ហាញ​ម៉ូត​ដូចជា Adwoa Aboah, Liu Wen, Vittoria Ceretti, និង Imaan Hammam ផងដែរ​។​

​    ​ប៉ុន្តែ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​បាន​អះអាងថា ដៃ​នាង Gigi Hadid ដែល​នៅ​ជិត​ចង្កេះ​នាង Ashley ហាក់​វែង​ហើយ​ស្គម​ខុសពី​ធម្មតា​។​

​    ​មនុស្ស​ជាច្រើន​បាន​ចោទប្រកាន់​ទស្សនាវដ្ដី​នេះ​ថា បាន​ព្យាយាម​ធ្វើឱ្យ​នាង Ashley មាន​រាង​ស្គម​។ នាង​គឺជា​តារា​ម៉ូ​ដែល​តែ​ម្នាក់​គត់​ដែល​ដាក់​ដៃ​បាំង​ភ្លៅ​របស់​នាង​។​

​    ​ទស្សនាវដ្ដី Vogue ក៏​ហាក់​ប្រើ​បច្ចេកវិជ្ជា​កាត់ត​ដើម្បី​បន្ថែម​សម្បុរ​សរ​លោង​ដើម្បីឱ្យ​ស៊ី​នឹង​ខោខ្លី​របស់​នាង Ashley ផងដែរ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត