កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខណ្ឌដូនពេញ ឃាត់​មនុស្ស​ ៥ ​នាក់​ពាក់ព័ន្ធ​ទទួលផល​ចោរកម្ម​ និង​ថ្នាំញៀន

    ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខណ្ឌដូនពេញ បាន​ចុះបង្ក្រាប​ទីតាំង​ដែល​ទទួល​ និង​កែច្នៃ​ផល​ចោរកម្ម និង​ប្រើប្រាស់​គ្រឿងញៀន ស្ថិតនៅ​ទីតាំង​ផ្ទះ​លេខ​៥៧ ក្រុម​២១១ ភូមិ​១៦ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ដោយ​ឃាត់​ជនសង្ស័យ​បាន​៥​នាក់​នា​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៧ វេលា​ម៉ោង​៤​ល្ងាច​។​

    សមត្ថកិច្ច​និយាយថា ក្នុងការ​បង្ក្រាប​នោះ​ដឹកនាំ​ដោយ​លោក សុខ ពេញ​វុ​ធ​ អភិបាល​ខណ្ឌដូនពេញ និង​មានការ​អនុញ្ញាតិ​ពី​លោក​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កម្លាំងចម្រុះ​ឃាត់​មនុស្ស​ ៥ ​នាក់ ​និង​ដកហូត​បាន៖ ​ម៉ូតូ​សរុប​ចំនួន​០៦​គ្រឿង​,​ ស្លាក​លេ​ខ​ម៉ូតូ​, គ្រឿង​ម៉ូតូ និង​សម្ភារៈ​ដោះដូរ​គ្រឿង​ម៉ូតូ​មួយចំនួន​, ​ថ្នាំញៀន​ម៉ា​ទឹកកក​០២​កញ្ចប់​តូច, ​ថ្នាំ​គ្រាប់​ចំនួន​០៧​គ្រាប់, ​សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​,​ ដាវ​សាំ​មូ​រ៉ៃ, កាំបិត, ក​ន្ត្រៃ ​និង​កង់​ចំនួន​០២​គ្រឿង​រួច​បញ្ជូនទៅ​អធិការដ្ឋាន​ខណ្ឌដូនពេញ​ចាត់ការ​បន្ត៕

adverise with khmeread