វាយប្រពន្ធដល់ថ្នាក់រត់ចោល...វាយម្តាយ...ចុងក្រោយគ្រួសារថា "ដាក់គុក​អស់​មួយជីវិត​កាន់តែ​ប្រសើរ"

    ភ្នំពេញ ៖ បុរស​ម្នាក់ បន្ទាប់ពី​ផឹក​ស្រវឹង ខឹង​បង្ក​ហិង្សា​ក្នុង​គ្រួសារ​ជារឿយៗ ច្រើនដង​ច្រើន​សារ​រាប់​លែង​អស់ ចូលប៉ុ​ស្តិ៍ប៉ូលិស​ក៏​ញឹក​ទោះជា​អប់រំ ទូន្មាន​ក៏​លែង​ស្តាប់ ទោះ​ជាមាន​ប្រពន្ធ ក៏​វាយ​ធ្វើបាប រហូត​ទ្រាំលែងបាន​រត់​ចុះចោល​ទៅ​បាត់ ទីបំផុត វាយ​ម្តាយបង្កើត​បណ្តាលឱ្យ​រងរបួស បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ថែមទៀត​។​

    អំពើហិង្សា​នេះ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល កាលពី​ល្ងាច​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្ថិតនៅ​ក្នុងភូមិ​ព្រៃរ​ងៀង សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​​ ដោយ​ទង្វើរ​ដដែលៗ រហូត​ក្រុមគ្រួសារ​ទ្រាំលែងបាន ប្តឹង​សមត្ថកិច្ច ធ្វើ​ឱ្យយ៉ាង​យក​ដាក់គុក។​

    បុរស​ខាងលើ​មានឈ្មោះ វ៉ុ​ន វ៉ាន់ អាយុ​៣៣​ឆ្នាំ មិន​ពិតប្រាកដ ជា​បុរស​ពោះម៉ាយ ប្រពន្ធ​រត់​ចោល ដោយសារ​ប្រើ​អំពើហិង្សា រហូត​ទ្រាំលែងបាន រស់នៅ​ភូមិ​កើតហេតុ​ខាងលើ។​

    តាម​សម្តី​ឪពុក​ឈ្មោះ វ៉ាត វ៉ុ​ន អាយុ​៧៥​ឆ្នាំ មុខរបរ កសិករ បានឱ្យដឹងថា កូនប្រុស​របស់គា​ត់  រាល់ថ្ងៃ មិន​រវល់​នឹង​ការងារ ឬ​រក​ស៊ី​អ្វី​ឡើយ យក​ពេលវេលា ដើរ​ផឹក​ដើរ​ស៊ី ជាធំ ទោះជា​ឪពុ​ក​ម្តាយ បងប្អូន អប់រំ ណែនាំ យ៉ាងណាក៏ដោយ មិន​ខ្វល់​យកចិត្តទុកដាក់​ស្តាប់​ឡើយ។​

    ឈ្មោះ វ៉ាត វ៉ុ​ន បន្តថា​កូន​គាត់ តែងតែ​បង្កបញ្ហា ហិ​ង្សា​ក្នុង​គ្រួសារ​រាប់​លែង​អស់​ទៅហើយ រហូ​តដល់​នាំចូល​ប៉ុ​ស្តិ៍ប៉ូលិស​ឱ្យជួយ​អប់រំ ពេល​មកវិញ​ដដែល វាយ​ធ្វើបាប​ទាំង​ប្រពន្ធ រហូតដល់​គ្នា​ទ្រាំង​លែង​បាន ចុះចោល​ទៅ​បាត់ អស់​រយៈពេល​៥​ខែ​កន្លងមកហើយ។​

    ឪពុក​បន្តទៀតថា ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​វិញ វាយ​រាប បំផ្លាញ វាយ​កំទេចចោល ច្រើនលើក ច្រើ​នសារ រាប់​លែង​អស់ មិន​តែប៉ុណ្ណោះ សមាជិក​ក្នុង​គ្រសារ វាយ​ធ្វើបាប បង្ក​ឱ្យ​ភ័យព្រួយ រហូតដ​ល់​​លើកចុងក្រោយ​នេះ មិនដឹង​ជា​ស្រវឹង មកពី​ផឹក​ទីណា​នោះទេ មកដល់​ផ្ទះ យក​មួក វាយ ក​ប់​​កញ្ចក់​ផ្ទះ បែកខ្ទេច ហើយ​ថែមទាំង​វាយ​ម្តាយ ឈ្មោះ ទៀច ពែ​ម អាយុ​៥៦​ឆ្នាំ មុខរបរ​កសិករ ចាប់​លើក​អុក ដូច​កង្កែប បណ្តាល​ឱ្យ​រងរបួស​ចង្កេះ។​

    ក្នុង​សភាព​មិន​ស្រួល ត្រូវបាន ក្រុមគ្រួសារ​ស្នើសុំ​ឱ្យ​សមត្ថកិច្ច​ចាប់​ឃាត់​នាំទៅ​ប៉ុ​ស្តិ៍ ដើម្បី​ចា​ត់ការ​ទៅតាម​ផ្លូវច្បាប់។ បើតាម​ក្រុមគ្រួសារ​វិញ បញ្ជាក់ថា​បានធ្វើ​យ៉ាងណា យក​ជនល្មើស​រូបនេះ​ដាក់គុក​អស់​មួយជីវិត​កាន់តែ​ប្រសើរ។​

    ប៉ូលិស​ប៉ុ​ស្តិ៍ ភ្លើង​ឆេះ​រទេះ បានឱ្យដឹងថា បន្ទាប់ពី បុរស​ស្រវឹង​ខាងលើ បង្ក​ហិង្សា បំផ្លាញ​ទ្រ​ព្យ​សម្បត្តិ​ក្នុងផ្ទះ វាយ​ឪពុក ម្តាយបង្កើត​ខ្លួនឯង​ឱ្យ​មានរ​បួ​ស្នាម​រួចមក ដោយ​ផ្អែកទៅលើ​ប​ណ្តឹង របស់​ម្តាយ និង​ក្រុមគ្រួសារ ឱ្យ​ជួយ​អន្តរាគមន៍ ធ្វើយ៉ាងណា​កុំ​ឱ្យ​រួចខ្លួន​ពី​សំណាញ់​ច្បាប់ ទើប​ប៉ូលិស​ប៉ុស្តិ៍ ធ្វើការ​ឃាត់ខ្លួន យកមក​សាកសួរ​ និង​កសាង​សំណុំរឿង បញ្ជូនទៅ​ផ្នែក​ជំនាញ ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី៕

adverise with khmeread