ជំពាក់​លុយ​ ៥ ​ពាន់​រៀលសោះមិន​សង​ ចាក់ ​២ ​ដែកឆាប​រងរបួស​ធ្ងន់​ដេកពេទ្យ (មានវីដេអូ)

    ​ភ្នំពេញ ​៖ ​ផឹកស៊ី​ស្រវឹង ម្នាក់​លើករឿង​ជំពាក់​លុយ ៥ ​ពាន់រៀល​មក​និយាយ ​ម្នាក់ទៀតមិន​ព្រម​សង​ឌឺដង​ដាក់គ្នា​ ចាក់​ ២ ​ដែកឆាប​រងរបួស​ធ្ងន់​បង្កឱ្យមាន​ការភ្ញាក់ផ្អើល កាល​វេលា​ម៉ោង​១០​ និង​២០​យប់​ថ្ងៃទី​៩ ខែ​កុ​ម្ភៈ ​ឆ្នាំ​២០១៧ ស្ថិតនៅ​ភូមិ​ត្រពាំង​គល់​ សង្កាត់​ក​ន្ទោ​ក ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ​ជនរងគ្រោះ​ឈ្មោះ ព្រឹម  វាសនា​ អាយុ​៣៣​ឆ្នាំ​ មុខរបរ​កម្មករសំណង់ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​ ​ជនបង្ក ឈ្មោះ វា​រះ ជន អាយុ​១៦​ឆ្នាំ​មុខរបរ​នៅផ្ទះ រស់នៅ​ភូមិ​ស្រុក​ជាមួយគ្នា​។​

    ​តាម​សំដី​ជនរងគ្រោះ​បាន​និយាយថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជំពាក់​លុយ​ជនបង្ក​ចំនួន​ ៥​ ពាន់​រៀល ​ដោយ​យកទៅ​ទិញ​បារី​ជក់ ប្រមាណ​មួយអាទិត្យ​មុន។ បន្ទាប់មក​នៅពេល​កើតហេតុ​ជនរងគ្រោះ ​បាន​ផឹក​ស៊ី​ជាមួយ​មិត្ត​ភក្តិ​របស់ខ្លួន​ពីរ​បីនាក់​តែ​ផឹក​ផ្សង​គ្នា ស្រាប់តែ​ជនបង្ក​បាន​ជួប​ជាមួយនឹង​ជនរងគ្រោះ ហើយ​ជនរងគ្រោះ​បាន​និយាយថា​ "ខ្លួន​បាន​ឈប់​ធ្វើការ​នៅ​ការដ្ឋាន​នឹង​ហើយ ចាំ​អញ​សង​ឱ្យ ៣ ​ម៉ឺន​ថ្លៃ​ជំពាក់ ​៥ ​ពាន់​ថ្ងៃមុន" ដោយ​ភាគី​បង្ក​បាន​និយាយថា "មិនបាច់​ឡូយ​ទេ​ឱ្យ​អញ តែ​ ៥​ ពាន់​ដែល​លុយ​ជំពាក់​បាន​ហើយ"។  

    ​ប្រភព​បាន​បន្តទៀតថា ពេល​ភ្លាមៗ​នោះ​ភាគី​ទាំង​២​បាន​ឈ្លោះប្រកែក​គ្នា មួយ​ប្រាវ​រួច​ជនបង្ក បាន​ដើរទៅ​ផ្ទះ​របស់ខ្លួន​បាត់​។​
​លុះ​ក្រោយមកទៀត​ដោយ​ជនរងគ្រោះ​ទៅមុខ​ផ្ទះ​ជនបង្ក ហើយ​ជនបង្ក​ទា​លុយ​ម្តងទៀត​ទើប​ជនរងគ្រោះ​ឆ្លើយ​ "អញ មិនទាន់​ឱ្យ​ទេ​ចាំ​ស្អែក​ភ្លា​ម" ហើយ​បង្ក​បាន​យក​ដែកឆាប​ដាក់ជាប់ខ្លួន​មកចាក់​ទៅលើ​ជនរងគ្រោះ ​២ ​ដែកឆាប់​ហើយ​ជនរងគ្រោះ​មិនបាន​តដៃ​​ឡើយ​។​

    ​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ ​បាន​ស្រែក​បន្ទាប់មក​បាន​ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ផ្អើល​ហើយ​ចាប់​ជនបង្ក​វាយ​មួយ​ដៃ​មួយ​ជើង​ទ្រមខ្លួន​រួច​ប្រគល់ឱ្យ​សមត្ថកិច្ច​យកមក​ប៉ុ​សិ៍្ត​ដើម្បី​សួ​រនាំ​។ ​ប​ច្ចុប្ប​ន្នជនរងគ្រោះ​ត្រូវ​បញ្ចូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ព្រះ​កុ​សុ​មៈ៕​

 

adverise with khmeread