បុរសបីនាក់ទើបតែស្គាល់គ្នាសោះពួតដៃគ្នាដើរវាយគូសត្រូវ

    ​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​ដើរ​នៅតាម​ផ្លូវ ត្រូវ​គូទំនាស់​ឃើញ​មុខ ចេញ​វាយ​បណ្តាលឱ្យបែកក្បាល​ហើយ​ជនបង្ក ​២ ​នាក់​រត់គេចខ្លួន និង​ម្នាក់​ត្រូវឃាត់ខ្លួន​ ហេតុការណ៍​វាយតប់​គ្នា​នេះ កាលពី​វេលា​ម៉ោង៦ ​និង​២០​នាទី​ល្ងាច នៅ​ចំណុច​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍សែន​ជ័យ​។​

​    ជនបង្ក​ដែល​ត្រូវ​ឃាត់​បាន​ឈ្មោះ ដុង ហាវ អាយុ​២៦​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់នៅ​ភូមិ​ត្រពាំង​ពោធិ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ ចំណែក​ជនរងគ្រោះ​ឈ្មោះ ពេជ្រ វិ​សិទ្ធ អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ​ចាក់​ជ្រូក សង្កាត់​រោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​    តាម​ប្រភពពី​កន្លែងកើតហេតុ បាន​ឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ដើរ​តែម្នាក់ឯង​មក​កាត់សក់​ខណៈ​កំពុង​រងចាំ​ជាងស្រាប់តែ​ជនបង្កដែល​នៅក្បែរ​កំពុង​ផឹកស៊ី​កន្លែង​សាច់​ពិសេស​ឃើញ​ក៏​ខ្សឹប​គ្នា​ថា "អា​មួយ​នឹង ​(​ជនរងគ្រោះ​) ​ជា​បក្ខពួក​ក្រុម​ពួក​ថ្ងៃមុន​ដែល​វ៉ៃ​គ្នា​យើងឱ្យហើមភ្នែក​កាលពី​មួយអាទិត្យ​មុន"។ 

    ក្រោយមក​ជនបង្ក​ បា​នប​បួល​មិត្តភក្តិ​គេ​ម្នាក់​ដែល​ទើប​នឹង​ស្គាល់គ្នាឱ្យ​វ៉ៃ​ជាមួយ​ពួកគេ ភ្លាមនោះ​ពួក​ជនបង្ក​ទាំង​៣​នាក់បានចូលទៅ​វ៉ៃ​ជនរងគ្រោះ​ដោយ​ប្រើ​ដៃ និង​យក​ក្រាស់​សម្រាប់​មូល​សក់​ ដែលមាន​ដង​ចុង​ស្រួច​មកចាក់​ក្បាល​ជនរងគ្រោះ​បណ្តាលឱ្យរ​យះ​ចេញឈាម
បន្ទាប់មក​ជនបង្ករ​២​នាក់​បាន​រត់គេច​បាត់ បន្សល់​ជនបង្កម្នាក់ (ទើបស្គាល់គ្នាជនមួយជនបង្ក ២ នាក់ខាងលើ)​ ដែល​មិន​មែនជា​ម្ចាស់​គំនុំ ត្រូវបានប្រជា​ពលរ​ដ្ធ​នាំគ្នា​ជួយ​ចាប់ ​និង​វាយ​ទ្រោម​ខ្លួន​។​

​    ក្រោយពេល​កើតហេតុ ជនបង្ក២​នាក់​ដែល​រត់ បាន​ត្រឡប់មកវិញ​កាន់​មកជា​មួយ​ដំបង​ និង​ច្រ​វ៉ា​ក ប៉ុន្តែ​ដោយ​សមត្ថកិច្ច​ទៅ​ទាន់ ឃើញដូច្នេះ​ជនបង្ក ២​ នាក់​នោះ​ក៏បានរ​ត់ទៅ​បាត់​ម្តងទៀត​។​

​    ចំណែក​ជនបង្ក​ម្នាក់​ដែល​ឃាត់​បាន ត្រូវបាន​សមត្ថកិច្ច​នាំ​មក​ប៉ុស្តិ៍​ដើម្បី​សាកសួរ​នាំ​​តែ​ដោយ​ជនរងគ្រោះ​មិនបាន​ប្តឹងផ្តល់​អី​នោះ ដោយ​គ្រាន់ចេញថ្លៃ​ព្យាបាល បន្តិច​ទៅបាន​ហើយ​ទើប​ជនបង្កបាន​ជួយ​ចេញថ្លៃ​ព្យាបាល​ចំនួន​ ៣ ​ម៉ឺន​រៀល​ដើម្បី​បញ្ចប់រឿង​៕​

 

adverise with khmeread