adverise with khmeread Divorce

៨ ចំណុច​ដែល​នាំទៅដល់​ការលែង​លះ​

    ​គ្មាន​នរណាម្នាក់​ចូលចិត្ត​ពាក្យ​ថា "​លែងលះ​" នោះទេ ហើយ​គ្រប់​គូស្នេហ៍​ទាំងអស់​តែង​ប្រា​ថា្ន​ពុំ​ស្គាល់​ពាក្យ​នេះឡើយ​។ តែ​ទោះយ៉ាងណា ក្នុង​ករណីខ្លះ​គូស្នេហ៍​ត្រូវតែ​សម្រេចចិត្ត​ចែកផ្លូវ​គ្នា នៅពេល​ទំនាក់ទំនង​ស្នេហា​លែង​អាច​ប៉ះប៉ូវ​បាន​តទៅទៀត​។

​    ​គេ​អាច​ព្យាករណ៍​ដឹង​អំពី​ការ​លែងលះ​ផ្អែកលើ ៨ ចំណុច​ដូចខាងក្រោម​៖

​    ​១. លុយ​, លុយ​, លុយ
​    ​ពេល​មានទំនាស់​រឿង​លុយកាក់​តើ​អ្នក​ទាំងពីរ​អង្គុយ​ចុះ​ជជែក​គ្នា​រួច​រក​ហេតុផល ឬក៏​ត្រូវ​ប្រតាយប្រតប់​គ្នា​? របៀប​ដែល​អ្នក​ទាំងពីរ​កាន់​លុយ​ជាមួយគ្នា ឬ​ដាច់ដោយឡែក​ពីគ្នា​គឺ​ពិតជា​សំខាន់​ណាស់​។
​    ​ប្រសិនបើ​អ្នក​ទាំងពីរ​ឈ្លោះ​គ្នា​ដោយ​មិន​ងាក​រក​ដំណោះស្រាយ​ក្នុងការ​កាន់​លុយ​ឱ្យបាន​ត្រឹមត្រូវ​ទេនោះ វា​ច្បាស់​ជា​រុញឱ្យ​អ្នក​ឈានដល់​ផ្លូវបំបែក​ជាក់​ជាពុំខាន​។

​    ​២. ខាង​ស្រី​រកលុយ​បាន​ច្រើនជាង​ខាង​បុរស
​    ​សាកលវិទ្យាល័យ University of Chicago School of Business ដែល​រៀបចំ​ការស្រាវជ្រាវ​មួយ​ក្នុង​ឆ្នាំ​២០១៣ បាន​និយាយថា ប្រសិនបើ​មនុស្ស​ស្រី​រកលុយ​បាន​ច្រើនជាង​មនុស្ស​ប្រុស នោះ​អត្រា​លែងលះ​គឺ​ពិត​ជាមាន​ខ្ពស់​។ នេះ​គឺ​ប្រហែល​មកពី​ជំនឿ​ក្នុងសង្គម​ទូទៅ​ដែល​ជឿថា មនុស្ស​ប្រុស​គឺជា​មេ​គ្រួសារ ដូច្នេះ​ប្រសិនបើ​រឿងនេះ​កើតឡើង ខាង​បុរស​នឹងមាន​អារម្មណ៍​ថា​ទន់ខ្សោយ ឬ​គ្មាន​ប្រយោជន៍​អ្វី​ឡើយ​។
​    ​ប្រសិនបើ​អ្នកជា​ស្ត្រី​ជោគជ័យ ដៃគូ​របស់​អ្នក​ច្បាស់​ជា​រង​ការគំរាមកំហែង​ពី​ភាពជោគជ័យ​របស់​អ្នកជា​ពុំខាន​។

​    ​៣. ជ្រើស​ដៃគូ​ដែល​ធ្លាប់​លែងលះ​
​    ​ការសិក្សា​ជាច្រើន​និយាយថា ប្រសិនបើ​ដៃគូ​របស់​អ្នក​ធ្លាប់​លែងលះ អ្នក​ក៏មាន​ឱកាស​ខ្ពស់​ក្នុង​ការដែល​ត្រូវគេ​លែងលះ​ដូចគ្នា​។ ដូច្នេះ​មុននឹង​សម្រេចចិត្ត​ជ្រើសរើស​ដៃគូ ត្រូវ​ពិចារណា​ឱ្យបាន​ហ្មត់ចត់​បន្តិច​។

​    ​៤. ពុំ​សូវ​មានការ​រួមរក្ស
​    ​ប្រសិនបើ​ជីវិត​ផ្លូវភេទ​រវាង​អ្នក​ទាំងពីរ​កាន់តែ​ខ្សត់ខ្សោយ​ទៅៗ អ្នក​គួរតែ​ត្រៀមខ្លួន​ចំពោះ​ការចែក​ផ្លូវ​គ្នា​ទុកឱ្យហើយ​ទៅ មិនបាច់​រកហេតុ​ផល​ច្រើន​នោះទេ​។

​    ​៥. មាន​ប្រវត្តិ​ខុសគ្នា​ឆ្ងាយ​ពេក​
​    ​ប្រសិនបើ​អ្នកជា​មនុស្ស​ឋានៈ​អ្នកមាន​ស្តុកស្តម្ភ ហើយ​ដៃគូ​ជា​មនុស្ស​ឋានៈ​អ្នកតូច​ទាប​មកពី​គ្រួសារ​ក្រីក្រ ឱកាស​នៃ​ការ​លែងលះ​ក៏មាន​ខ្ពស់​ផងដែរ​។ ដូច្នេះ​ជម្រើស​ល្អ​បំផុត​មុនពេល​ជ្រើស​រក​ដៃគូ អ្នក​គួរ​ស្វែងរក​ដៃគូ​ដែលមាន​កម្រិតជីវភាព និង​ឋានៈ​ប្រហាក់ប្រហែលគ្នា ទើប​អាច​ចុះសម្រុង​រស់នៅ​ជាមួយគ្នា​បានយូរ​អង្វែង​។

​    ​៦. រៀបការ​ទាំង​នៅ​ក្មេង​ពេក​
​    ​ការសិក្សា​ភាគច្រើន​បង្ហាញថា គូស្នេហ៍​ដែល​រៀបការ​ជាមួយគ្នា​នៅ​អាយុ​ក្មេង​ពេក (​ខ្ទង់​២០​ស្តើង​) មានឱកាស​លែងលះគ្នា​ខ្ពស់​ណាស់ ព្រោះ​ពួកគេ​មិនទាន់​ចាស់ចិត្ត​ចាស់​គំនិត​នៅឡើយ​។ តែ​គូស្នេហ៍​ខ្លះ​ដែលមាន​គំនិត​ចាស់ទុំ​តាំងពី​វ័យក្មេង ទោះ​រៀបការ​នៅ​អាយុ ១៥ ឬ ១៦ ឆ្នាំ​ក៏​នៅតែ​អាច​រស់នៅ​ជាមួយគ្នា​ដល់​ចាស់​ដែរ​។

​    ​៧. មិនចេះ​អធ្យាស្រ័យ​ឱ្យ​គ្នា
​    ​នៅពេល​ប្តី​ប្រពន្ធ​លេងសើច​ច្រើន​នឹង​គ្នា គឺ​តែងតែមាន​ការប្រើ​ដៃ​ប្រើ​ជើង​រាង​ជ្រុល​ទៅលើ​គ្នា​នៅពេល​ណាមួយ​ជាក់​ជាពុំខាន​។ ដូច្នេះ​ប្រសិនបើ​ខាង​ណាមួយ​លេង​ដៃ​ជ្រុល​ពេក ហើយ​ម្ខាង​ទៀត​មិនចេះ​អត់ឱន​ឱ្យ​គ្នា នោះ​ភាគរយ​លែងលះ​ក៏មាន​ខ្ពស់​ដែរ​។

​    ​៨. ចងគំនុំ​
​    ​ប្រសិនបើ​អ្នកមើល​ឃើញ​ដៃគូ​ចេះ​ចងគំនុំ​មិនអាច​បំភ្លេចបាន នោះ​វា​ច្បាស់​ជា​មិនមែនជា​រឿង​ល្អ​នោះឡើយ​សម្រាប់​ទំនាក់ទំនង​អ្នក​ទាំងពីរ​។ ប្រសិនបើ​អ្នក​អត់ឱន​ឱ្យ​គ្នា​ហើយ អ្នក​ត្រូវតែ​បំភ្លេច​គំនុំ​ចោល​ទៀត​ទើប​អាច​រក្សា​ចំណងស្នេហា​បាន​ស្ថិតស្ថេរ​៕

adverise with khmeread
ប្រភព៖ ឌី​វ​ស់​សាប់​ផត​

អ្នកនឹងចូលចិត្ត

មតិយោបល់