ប៉ូលិស​វ៉ៃខ្នោះ​ចោរឆក់​តាមផ្លូវ​ ២ ​នាក់​

    ភ្នំពេញ ៖ មាន​ករណី​ឆក់​ទូរស័ព្ទដៃ​កើតឡើង​កាលពី​ថ្ងៃទី៩ ​កុម្ភៈ ​២០១៧ ​ម៉ោង៨​យប់ នៅ​ចំ​ណុច​មុខផ្ទះ​លេខ​១៦៥ ផ្លូវ​១០៥ ក្រុម៥ ភូមិ​២ សង្កាត់​បឹងត្របែក ខណ្ឌចំការមន​ ត្រូវបាន​ប៉ូលិស​វ៉ៃខ្នោះ​បាន​២​នាក់​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​បង្ក្រាបបាន​១-​ឈ្មោះ វណ្ណ ថា​វី ភេទ​ប្រុស អាយុ១៧​ឆ្នាំ ខ្មែរ ស្នាក់​នៅផ្ទះ​លេខ​២៦២ ផ្លូវ​បេតុង សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ មុខរបរ សិស្ស​ច្បារអំពៅ (​អ្នកបើ​ក​ម៉ូតូ​) និង​២-​ឈ្មោះ ធុល ច័ន្ទ​តេ​ជ្ជៈ ​ភេទ​ប្រុស អាយុ១៧​ឆ្នាំ ខ្មែរ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ មុខរបរ សិស្ស​ទួល​ទំពូង (​អ្នក​ឆក់​)។​ ចំណែក​ជនរងគ្រោះ​មិន​ស្គា​ល់ឈ្មោះ ភេទ​ស្រី (​ក្រោយ​កើតហេតុ​ជិះ​ទៅ​បាត់​)។

    វត្ថុតាង​ចាប់យក​បាន ម៉ូតូ​១​គ្រឿង​ម៉ាក​សេ​125 ពណ៌​ខ្មៅ លេខ ភ្នំពេញ​ 1FM9800 លេខ​តួ លេខ​ម៉ា​ស៊ី​ន 944105 ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​ និង​ទូរស័ព្ទដៃ​ជនរងគ្រោះ​មិន​ចាំ​ម៉ាក បាន​ខ្ទាត​បាត់​ពេល​ជនសង្ស័យ​ដួល​ម៉ូតូ៕​

adverise with khmeread