​លោកយាយ​មាន​អាយុ ១០៥ ឆ្នាំ ដោយសារ​ឡើងជណ្តើរ​អគារ​កម្ពស់ ៧ ជាន់​និង​ពិសា​ខ្ទឹមស​រាល់ថ្ងៃ​

​    ​លោកយាយ​ម្នាក់​ដែល​រស់នៅ​ដល់​អាយុ ១០៥ ឆ្នាំ បាន​ឡើង​កាំជណ្តើរ​ចំនួន​ប្រាំពីរ​ជាន់​និង​ទទួលទាន​ខ្ទឹមស​រាល់ថ្ងៃ​។ នេះ​បើ​យោងតាម​គ្រួសារ​របស់គាត់ បន្ទាប់ពី​លោកយាយ​បានទទួល​មរណភាព​កាលពី​ថ្ងៃទី ០៦ ខែកុម្ភៈ​នេះ​។​

​    ​កូនប្រុស​ទី​បី​ឈ្មោះ យែ​រ​ជីន​ស៊ី វ័យ ៧០ ឆ្នាំ​ជា​បុគ្គលិក​រោងចក្រ​បាន​ប្រាប់​កាសែត Lianhe Wanbao យ៉ាង​ដូច្នេះ​ថា លោកយាយ ឈិន​ចិន ធ្លាប់ជា​ស្ត្រី​ឯករាជ្យ​មួយរូប​។​

​    ​គាត់​បាន​និយាយថា ម្តាយ​របស់លោក​តែង​បោកគក់ ងូតទឹក​និង​ឡើង​កាំជណ្តើរ​ប្រាំពីរ​ជាន់​នៅ​អគារ​របស់គាត់​ក្នុង​សង្កាត់​ហង់​ម៉ៅ​ឈាវ ប្រទេស​សិង្ហ​បុរី​មុននឹង​គាត់​ឈានចូល​អាយុ ១០៣ ឆ្នាំ​។​

​    ​លោក​យែ​រ​បាន​ប្រាប់​កាសែត Shin Min Daily News ថា ម្តាយ​របស់លោក​បាន​ទៅ​រស់នៅ​ជាន់​ទី​បី​នៅ​ហង់​ម៉ៅ​ឈាវ ជាង ៣០ ឆ្នាំ​។ គាត់​សុខចិត្ត​ឡើង​កាំជណ្តើរ​ប្រាំពីរ​ជាន់​រៀងរាល់ថ្ងៃ​ទៅកាន់​ជាន់​ទី ១០ កន្លែង​ដែល​កូនប្រុស​ច្បង​របស់គាត់​រស់នៅ​ព្រោះ​គាត់​មិន​ហ៊ាន​ជិះ​ជណ្តើរយន្ត​។​

​    ​លោក​យែ​រ​បាន​ប្រាប់ Wanbao ថា គ្រូពេទ្យ​ម្នាក់​បាន​និយាយថា​ម្តាយ​របស់គាត់​មាន​សុខ​ភាពល្អ​ដោយ​មិនមាន​ជំងឺ​ចាស់ជរា​នៅក្នុង​ការត្រួតពិនិត្យ​សុខភាព​ពីរ​ឆ្នាំមុន​។​

​    ​លោកយាយ​ឈឹ​ន​បាន​ធ្លាក់ខ្លួន​ខ្សោយ​បន្ទាប់ពី​ដួល​នៅផ្ទះ​របស់គាត់​កាលពី​មួយឆ្នាំ​កន្លះ​មុន ហើយ​ត្រូវការ​រទេះ​ជា​ជំនួយ​។ ស្ថានភាព​របស់គាត់​កាន់តែ​យ៉ាប់យ៉ឺន​នៅ​ថ្ងៃទី ៣១ ខែមករា​នៅពេល​គាត់​ចាប់ផ្តើម​ពិបាក​ដកដង្ហើម​។​

​    ​គាត់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កន្លែង​ដែល​គាត់​បាន​សន្លប់​អស់​មួយ​សប្តាហ៍​ហើយ​បានទទួល​មរណភាព​នៅ​មន្ទីរពេទ្យ Tan Tock Seng Hospital នៅវេលា​ម៉ោង ២ ទៀបភ្លឺ​។​

​    ​លោក​យែ​រ​បាន​និយាយទៀតថា លោកយាយ​ឈិន ដែលជា​មនុស្ស​ចិត្តល្អ ចូលចិត្ត​ទទួលទាន​ខ្ទឹមស ហើយ​គាត់​ទទួលទាន​វា​ទាំង​ឆៅ​ទាំង​ឆ្អិន​បួនដប់​កំពឹស ដែល​នេះ​បានរួម​ចំណែក​ដល់​សុខភាព​របស់គាត់​៕

ប្រភព៖ បរទេស

adverise with khmeread