កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​ប្រុស​ស្រី ​០២​ នាក់ ជាមួយ​ថ្នាំញៀន​ចំនួន ​២២ ​កញ្ចប់​

    ព្រះសីហនុ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ព្រៃនប់ ឃាត់ខ្លួន​ជនសង្ស័យ​ ០២ ​នាក់​នៅវេលា​ម៉ោង​៨​ និង​៣០​នាទី​យប់​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្ថិតនៅ​ចំណុច​ភូមិ​បទ​គគីរ ឃុំ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ និង​ចាប់​យកបាន​ថ្នាំញៀន​ជាច្រើន​កញ្ចប់​។​

    លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​នោះ​រួមមាន​៖ ១.​ឈ្មោះ ឆាយ មាន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ​បទ​គគីរ ឃុំ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ និង​២.ឈ្មោះ សឿន ស៊ី​ម៉ាន់ ភេទ​ស្រី​ អាយុ​៣៤​ឆ្នាំ មុខរបរ​មេផ្ទះ រស់នៅ​ភូមិ​បទ​គគីរ ឃុំ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

    លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បាន​បន្តថា ក្នុងការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ កម្លាំង​កងរាជអាវុធហត្ថ ក៏បាន​ធ្វើការ​ចាប់យក​វត្ថុតាង​មួយចំនួន​រួមមាន៖ ១. ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​២២​កញ្ចប់ ដែលមាន​ទម្ងន់ ៧.០០ ​ក្រាម ​និង​២.ទូរស័ព្ទដៃ ចំនួន​០២​គ្រឿង និង​ថង់​សម្រាប់​វិច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​។​

    ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ បាន​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​៕

adverise with khmeread