1

ព្យាបាល​ឫសដូងបាត​ពូកែ​សក្តិ​សិទ្ធ​ជា​ដាច់​តែមួយ​យប់​ជាមួយ​ឱសថ​ធម្មជាតិ​មួយ​នេះ​!

    ​ឫសដូងបាត​ជា​ជំងឺ​ទូទៅ​បំផុត​មួយ​ទៅហើយ​នាពេល​បច្ចុប្បន្ននេះ​។ យោងតាម​ស្ថិតិ មនុស្ស ១២% លើ​ពិភពលោក​បានកើត​ជំងឺ​នេះ​នាពេល​សព្វថ្ងៃនេះ ខណៈ ៤០% ទៀត​កើត​ជំងឺ​ទាក់ទង​ពោះវៀនធំ​។

​    ​ឫសដូងបាត​គឺជា​ជំងឺ​ទូទៅ​សម្រាប់​ទាំង​បុរស​និង​នារី ហើយ​ជាធម្មតា​វា​កើតឡើង​ចំពោះ​មនុស្ស​វ័យ ២៥ ដល់ ៥០​។
​    ​
​    ​ក្នុង​អត្ថបទ​នេះ​អ្នកនឹង​បានដឹង​ពី​ឱសថ​ធម្មជាតិ​សម្រាប់​ព្យាបាល​ឫសដូងបាត​។ ឱសថ​ធម្មជាតិ​នេះ​ត្រូវបាន​ផលិតឡើង​ចេញពី​ការ​ផ្សំគ្នា​រវាង​ដំឡូង​និង​ប្រេង​អូ​លីវ ហើយ​មនុស្ស​ជាច្រើន​អះអាងថា​វាស​ក្តិ​សិទ្ធ​ខ្លាំងណាស់​សម្រាប់​ប្រឆាំងនឹង​ជំងឺ​ឫសដូងបាត​។​

​    ​*​គ្រឿងផ្សំ​ដែល​អ្នកត្រូវការ​៖
​    ​- ដំឡូងបារាំង ១ ដុំ
​    ​- ប្រេង​អូ​លីវ (Olive--អាចរកទិញបាននៅផ្សារទំនើបក្នុងតម្លៃ ១០,៥ ដុល្លារក្នុងមួយដប) ១ ស្លា​ព្រា​កាហ្វេ​ 


​    ​
​    ​*​របៀប​ធ្វើ​៖
​    ​កោស​យក​សាច់​ដំឡូង រួច​ស្រោច​ប្រេង​អូ​លីវ​ពីលើ​។ រួច​យក​ល្បាយ​ដំឡូង​លាយ​រួច​មួយ​ចិ​បម​កដា​ក់លើ​ប៉ុង​សំឡី​ទន់ៗ ហើយ​យកទៅ​បិទ​ត្រង់​មាត់​ទ្វារធំ​។ ទុក​វា​ចោល​មួយ​យប់ រួច​ដក​បោះចោល​នៅ​ព្រឹក​បន្ទាប់​។

​    ​*​នេះ​គឺជា​របៀប​ប្រើ​ឱសថ​ធម្មជាតិ​នេះ​ក្នុងករណី​ឫសដូងបាត​កើត​នៅ​ខាងក្នុង​ជ្រៅ​៖
​    ​ហាន់​ដំឡូង​ជា​ចំណិត រួចហើយ​កាត់​វា​មួយ​ចំណិត​វែង​ដូច​ចង្កឹះ​។ ស្រោច​ប្រេង​អូ​លីវ​ពីលើ​ចំណិត​ដំឡូង​វែង​នោះ រួច​រុញ​វា​ចូល​រន្ធ​គូទ​របស់​អ្នក​។ ទុក​វា​ចោល​មួយ​យប់​។ ឫសដូង​នឹង​ស្វិតទៅវិញ ហើយពេល​អ្នក​ចាប់ផ្តើម​បត់ជើងធំនឹងបានស្រួលឡើងវិញ​។​

​    ​សូម​ចែកចាយ​អត្ថបទ​នេះ​ដល់​មនុស្ស​ជាទី​ស្រឡាញ់ ឬ​មិត្តភក្តិ​ដែល​កើត​ឫសដូងបាត ឱ្យ​បានដឹង​ទាំងអស់គ្នា​!

ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់