កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ជា​មេ​កន្ទុយលេខ​ម្នាក់​

    ឧ​ត្ត​រ​មានជ័យ ៖ ស្ត្រី​ម្នាក់ ត្រូវបាន កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ បានធ្វើការ​ឃាត់ខ្លួន ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​ល្បែង​ស៊ី​សង​ខុសច្បាប់ (​កន្ទុយលេខ) ​នៅវេលា​ម៉ោង​១៥ និង​៤០​នាទី ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្ថិតនៅ​ចំណុច​ផ្សារ​ទីរួមស្រុក ភូមិ​ត្រពាំង​ប្រាសា​ទ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧ​ត្ត​រ​មានជ័យ​។​

    មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ​បានឱ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ ធ្វើការ​ឃាត់ខ្លួន​នោះ​មានឈ្មោះ ភិន ណា​ឡែ​ន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​ត្រពាំង​ប្រាសាទ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧ​ត្ត​រមានជ័​យ​។​

    មន្ត្រី​ដដែល បន្តថា ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ខាងលើនេះ​កម្លាំង​កងរាជអាវុធហត្ថ ក៏បាន​ធ្វើការ ចាប់យក​វត្ថុតាង​មួយចំនួន ពី​ជនសង្ស័យ​រួមមាន៖ ​១.ម៉ាស៊ីន​គិត​លេខ ចំនួន​១​គ្រឿង​, ២.ប៉ិក​ ចំនួន​០៨​ដើម​, ៣. បន្ទាត់ ចំនួន​០១, ៤.ទូរស័ព្ទ ចំនួន​០១​គ្រឿង​, ៥.កន្ត្រៃ ចំនួ​ន​​បី​, ៦.កាត​ទូរ​ស័ព្ទ metfone ចំនួន​៥៦​សន្លឹក ស្មើ ៥៦$, ៧.ក្រដាស់​កា​ប៉ោ​ន ចំនួន​១០​សន្លឹក​, ៨.លុយ​ខ្មែរ ចំនួន​ ៣២៤.៥០០​ រៀល និង​ដុល្លារ ចំនួន​២ដុល្លារ, ៩.សៀវភៅ​កត់​កន្ទុយលេខ​០១ ​និង​១០.ប្រដាប់​កិប​០១​។​

    ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ បាន​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕
 

adverise with khmeread