ឡាន​ដឹក​ដី​បើក​បុក​ម៉ូតូ​របួស​តា​ និង​ចៅ

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើ​ឡើង​រវាង​ម៉ូតូ និង​រថយន្ត​ដឹក​ដី បណ្តាលឱ្យ​រងរបួសតា​និង​ចៅ កាលពី​វេលា​ម៉ោង​១១​ និង​៣៥​នាទី​ ថ្ងៃទី​០៩ ​កុម្ភៈ​ ២០១៧ លើផ្លូវ​ជាតិ​លេខ​២ គីឡូម៉ែត្រ​លេខ​២៥-២៦ ភូមិ​ព្រែក​អ​ង្គុ​ញ ឃុំ​សៀមរាប ​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល។

    ប៉ូលិស​និយាយថា ម៉ូតូ​ម៉ាក​ Honda c125 ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​កណ្ដាល 1A-7622​ បើកបរ​ដោយ​ឈ្មោះ ​នួន ដា​ ភេទ​ប្រុស ​អាយុ៥៥​ឆ្នាំ មាន​អ្នករួមដំណើរម្នាក់ ឈ្មោះ ធឿន បញ្ញា ភេទ​ប្រុស​ អាយុ៣​ឆ្នាំ​ ត្រូវជា​ចៅ​អ្នក​ទាំង​២​នាក់​នៅ​ភូមិ​រៀន​ថ្ម​ ឃុំ​សៀម​​រាប ស្រុក​កណ្ដាលស្ទឹង​ ខេត្តកណ្ដាល​របួសធ្ងន់​ (ត្រូវបាន​បញ្ជូនទៅ​មន្ទី​ពេទ្យ​ភ្នំពេញ​) បើកបរ​ក្នុងទិសដៅ​ពី​តាកែវ​មក ភ្នំពេញ ​(​ពី​ត្បូង​មក​ជើង​)​។​

    លុះដល់​ចំណុច​ខាងលើ​ក៏​បុក​ជាមួយ​រថយន្ត​ម៉ាក hyundai ដឹក​ដី​ពណ៌​ស​ពាក់ ស្លាក​លេខ ក​6903​ភព​3​ បើកបរ​ដោយ​ឈ្មោះ​ ហឿន ​វុទ្ធី ភេទ​ប្រុស ​អាយុ២០​ឆ្នាំ​នៅ​ភូមិ​ដងគោ ម​ឃុំ​កោះ ចិន​ស្រុក​ពញ្ញា​ឭ ខេត្តកណ្ដាល បើកបរ​ក្នុងទិសដៅ​ពី​តាកែវ​មក ភ្នំពេញ (​ស្រប​ទិស​គ្នា​) ​ត្រូវបាន សមត្ថកិច្ច​នាំមក​សាក​សួរ​នៅ​អធិការដ្ឋាន​ជា​បណ្ដោះអាសន្ន​។​

    ចំពោះ​វត្ថុតាង​រថយន្ត ​និង​ម៉ូតូ កម្លាំង​ជំនាញ​យកមក​រក្សារ​ទុក​នៅ​អធិការដ្ឋាន​ស្រុក​ជា​បណ្ដោះអាសន្ន​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread