កាច​ម៉្លេះ​!!! ​ប្រើ​កាំបិត​ប៉័ងតោ​កាប់​គ្មាន​ប្រណី​...​ត្រូវ​ប៉ូលិស​វាយខ្នោះ

    កណ្តាល ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​ប្រើ​អំពើហិង្សា​ ដោយ​ចេតនា​យក​កាំបិត​បុ័ងតោ​កាប់​គូទំនាស់​របួសធ្ងន់​នា​ថ្ងៃទី០៩ ​កុម្ភៈ​ ២០១៧ ​វេលា​ម៉ោង​៣​ និង​១០​នាទី​រសៀល​នៅ​ចំណុច​ក្រោម​ដើម​ស្វាយ មុខផ្ទះ​ឈ្មោះ អាត ស្ថិត​ក្នុងភូមិ​ស្ពានដែក ​ឃុំ​ព្រែក​ទន្លាប់​ ស្រុក​លើកដែក​ ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ ច្រិល សា​រិ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ ​ជន​​ជាតិខ្មែរ មុខរបរ​ធ្វើកម្មករ មាន​ទីលំនៅៗ ភូមិ​ឃុំ​កើតហេតុ​ខាងលើ ​(​រងរបួស​០៣​កន្លែង​) ក្បាល​១​កន្លែង ​និង​ក្រោយខ្នង​០២​កន្លែង។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ ​រិ​ទ្ធ ចន្ថា ហៅ​ឆក ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​មិន​ពិត មាន​ទីលំនៅៗ​ភូមិ​ឃុំ​កើតហេតុ​ជាមួយគ្នា​(​ឃាត់ខ្លួន​)​។​ ​វត្ថុតាង​ចាប់យក  គ្មាន (​ជ​នស​ង្ស​យ័​យកទៅ​បោះចោល​ក្នុងព្រៃ​រក​មិនឃើញ​)​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​០៩​ កុម្ភៈ ​២០១៧ មុន​កើតហេតុ​ប្រហែល​កន្លះ​ម៉ោង ជនសង្ស័យ​ឈ្មោះ ​រិ​ ចន្ថា ហៅ​ឆក បាន​ផឹកស្រា​ជាមួយ​ជនរងគ្រោះ​ឈ្មោះ ច្រិល សា​រិ ​និង​ឈ្មោះ ​ពន្លៃ, ឈ្មោះ​ស្នា, ឈ្មោះ​ដា នៅក្រោយ​ផ្ទះ​របស់​ឈ្មោះ​ពន្លៃ។ ​ក្នុងពេល​ផឹក​នោះ ជនរងគ្រោះ​មានទំនាស់​ពាក្យសំដី​ជាមួយ​ជនសង្ស័យ រហូតដល់​មានការ​វាយ​គ្នា​តែ​ត្រូវបាន​អ្នកជិតខាង​ឃាត់ ទើប​អ្នក​ទាំង​០២​បែកចេញ​ពីគ្នា​។​

    បន្ទាប់មក​ជនរងគ្រោះ​ក៏បាន​ដើរមក​ផ្ទះ ឯ​ជនសង្ស័យ ក៏ដើរទៅ​ផ្ទះ​ដែរ​ជួន​ពេលនោះ​អ្នក​ទាំង​០២​នាក់​ក៏បាន​ជួបគ្នា​ទៀត​នៅក្រោម​ដើម​ស្វាយ មុខផ្ទះ​របស់​ឈ្មោះ ​អាត ភ្លាមនោះ​ជន​​សង្ស័យ ឈ្មោះ រិ​ទ្ធ ចន្ថា ហៅ​ឆក ក៏បាន​យក​កាំបិត​បុ័ងតោ​កាប់​ទៅលើ​ជនរងគ្រោះ ឈ្មោះ ​ច្រិល​ សា​រិ ចំនួន​០៣ កាំបិត​ចំក្បាល​០១​កាំបិត ​និង​ក្រោយខ្នង​០២​កាំបិត បណ្ដាល​ឱ្យ​រងរបួស​ជា​ទម្ងន់​។​

    ភ្លាមនោះ ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​អ្នក​លឿង​ត្រើយ​ខាងកើត​ខេត្តព្រៃវែង​។​ ចំណែក​ជនសង្ស័យ ឈ្មោះ​រិ​ទ្ធ​ចន្ថា​ហៅ​ឆក ត្រូវបាន​សមត្ថកិច្ច ធ្វើការ​ឃាត់ខ្លួន យកមក​អធិការ​រដ្ឋា​ន​ប៉ូលិស​ស្រុក ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread