ស្រាបៀរ HEINEKEN ប្រកាសបើកកម្មវិធី POOL PARTY នៅក្លិប DIB ជាមួយ RED EDM CAMBODIA នៅថ្ងៃ 11 កុម្ភៈ

    ​រាជធានី​ភ្នំពេញ​៖ ស្រា​បៀរ Heineken បានប្រកាស​កិច្ចសហការ​ពិសេស​មួយ​រវាង​ក្រុម EDM Cambodia និង​ទីភ្នាក់ងារ Code Red ក្នុង​ការរៀបចំ​កម្មវិធី​ជប់លៀង​មួយ​ដែលមាន​ឈ្មោះថា Las Vegas Style Pool Party នៅ​ក្លិប DIB (Dara Independence Beach Club) នៅ​កោះ​ពេជ្រ នៅ​ថ្ងៃ​សៅរ៍​ទី​11  ខែកុម្ភៈ​នេះ​។​

​    ​ស្រា​បៀរ Heineken ដែលជា​ស្រ​បៀរ​គុណភាព​លំដាប់ថ្នាក់​លេខ​១​ក្នុង​ពិភពលោក​នឹង​ឧបត្ថម្ភ​កម្មវិធី Pool Party ជា​លើកដំបូង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ត្រើយ​ទន្លេមេគង្គ ដែលជា​អាង​ហាល​ទឹកធំ​ជាងគេ​ក្នុង​រាជធានី​ភ្នំពេញ​។ 

​    ​លោក Leeroy Thornhill ជា​សមាជិក​ស្ថាបនិក​នៃ​ក្រុម​តន្ត្រី​អេឡិចត្រូនិក​ដ៏​ល្បីល្បាញ​អស្ចារ្យ​ដែលមាន​ឈ្មោះថា The Prodigy នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​នេះ និង​នាំយក​តន្ត្រី​អេឡិចត្រូនិក​អន្ដរជាតិ​ចម្រុះ​ផ្ទាល់ខ្លួន​របស់លោក​មក​កាន់​ព្រះរាជាណាចក្រ​អច្ឆរិយៈ​រួមជាមួយ​នឹង​តន្ត្រីករ​មាន​ទេពកោសល្យ​ចម្រុះ​ពូជសាសន៍​ល្បីៗ​ពេញនិយម​ជាច្រើនរូប​រួមមាន​ដូចជា​៖

​    ​LEFTY (​ហុង​គ្រី​) 
​    ​DJ RAKKY (​កម្ពុជា​)
​    ​DJ YOKU (​ក្រុម EDM Cambodia)
​    ​SAINT VINCENT (​បារាំង​)
​    ​TIM COATES (​ចក្រភព​អង់គ្លេស​)

​    ​កម្មវិធី Pool Party នឹង​បើក​នៅ​ម៉ោង 3 រសៀល  និង​បន្ត​រហូតដល់​ម៉ោង 12 យប់​នៅ​ក្លិប DIB នៅ​ពីក្រោយ​សាល​កោះ​ពេជ្រ នៅ​ជិត​ក្លិប​វាយ​កូន​ហ្គោល HUIONE ។ តម្លៃ​សំបុត្រ​ចូល​គឺ 8 ដុល្លារ​មាន​ជូន​ស្រា​បៀរ Heineken មួយ​កំប៉ុង​។​

​    ​សូមជម្រាបថា កម្មវិធី​នេះ​អនុញ្ញាត​ឲ្យ​ចូលរួម​ចំពោះ​អ្នក​ដែលមាន​អាយុ​ចាប់ពី ១៨ ឡើងទៅ​។ 

​    ​ដើម្បី​កក់​កន្លែង VIP ឬ​ទទួលបាន​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​មក​លេខ​៖012 810 789  ឬ​01755 9000 ឬ​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​៖  https://www.facebook.com/events/1199708010085064/

adverise with khmeread