លោក Arsenal Wenger អំពាវនាវឲ្យមានសាមគ្គីភាព ខណៈ Arsenal កំពុងមានភាពច្របូកច្របល់

          គ្រូបង្វឹក​ក្រុម​កាំភ្លើងធំលោក Arsene Wenger បាន​អំពាវនាវ​ឲ្យ​មាន​សាម​គ្គីភាព​ក្នុង​ចំណោម​អ្នក​គាំទ្រ​ បន្ទាប់​ពី​ជួប​នូវ​ស្ថានភាព​មិនល្អ។ គ្រូបង្វឹក​​រូបនេះ​បាន​ប្រឹងប្រែង​គ្រប់លទ្ធភាព​ដើម្បី​ច្រាន​ចោល​បដាទាមទារ​ដោយក្រុម​អ្នក​គាំទ្រ​ប្រឆាំង​នឹង​លោកបន្ទាប់ពី​ក្រុម​ Arsenal ចាញ់​ក្រុម​​ដែលនាំ​មុខគេនៅលើ​តារាង​ Chelsea រហូត​ដល់​១២​ពិន្ទុ។

          លោក Wenger បាន​និយាយថា “​ខ្ញុំជឿថា អ្វីដែលសំខាន់​គឺ​ យើង​ផ្តោត​ការ​យក​ចិត្តទុក​ដាក់​លើ​ការប្រកួត​បន្ទាប់ ហើយ​កុំ​ផ្តោត​ជា​សំខាន់​ទៅលើ​អ្នក​គាំ​ទ្រ​តែម្នាក់”។ លោកបានបន្តថា “​វាគឺជា​ឱកាស​ល្អ​ ដើម្បីបង្ហាញ​អ្វីដែល​យើង​បាន​ធ្វើ​។ យើង​តស៊ូ​ក្នុង​ក្របខណ្ឌ​ EPL និង​ CL​។ យើងនៅ​មាន​ការ​ប្រ​កួត​ក្រប​ខណ្ឌ FA Cup ផងដែរ។ ប្រាកដ​ណាស់ថា វាគឺជា​សប្តាហ៍​ដ៏ពិបាក។

          លោក Wenger បន្ថែមថា “​ប្រាកដណាស់ យើង​នៅទីនេះដើម្បី​ឈ្នះ​ការ​ប្រកួតហើយនៅពេលយើង​ធ្វើ​មិន​បាន​យើង​ពិត​ជា​ខកចិត្ត”។ អ្នកចង់ឲ្យ​មនុស្ស​គ្រប់​គ្នា​សប្បាយ​ចិត្ត​ប៉ុន្តែ​ក្រុម​ Arsenal ​បង្កើត​ឡើង​ដោយ​កម្លាំង​ពិសេស​ហើយ​កម្លាំងពិសេស​មួយក្នុងចំណោម​នោះគឺការ​រួបរួម ​វាមិនទាន់​ចប់ទេ។ យ៉ាងហោច​ណាស់យើង​ត្រូវ​គិតបែបនេះ។ ប្រសិនបើ​អ្នក​គិត​ថា វាចប់​ សម្រាប់ខ្ញុំ​មិន​គិត​បែប​នេះទេ”៕

adverise with khmeread