មិត្តស្រីរប៉ិលរប៉ូចពញ្ញាអារម្មណ៍មិត្តប្រុស ពេលគាត់ឃើញឈាមនាង សន្លប់ស្តូក!

    ​ស្ដ្រី​រប៉ិលរប៉ូច​ម្នាក់​បាន​លេង​ព​ញ្ញ៉ា​ក់​អារម្មណ៍​ប្រើ​ឈាម​ក្លែងក្លាយ​នៅលើ​មិត្ត​ប្រុស​នាង ដោយ​បោក​បញ្ឆោត​គាត់​ថា​នាង​បាន​មុត​ដៃ​នឹង​កាំបិត​យ៉ាងធ្ងន់ធ្ងរ​។​

​    ​វីដេអូ​ដ៏​គួរឱ្យ​អស់សំណើច​នេះ​បង្ហាញ​ដោយ​យូ​ធូប​បឺ​ឈ្មោះ Rebekah Eldridge មកពី Milton Keynes ដោយ​នាង​បានគ្រោង​បង្កប់​កាមេរ៉ា និង​ប្រើប្រាស់​ឈាម​ក្លែងក្លាយ​បញ្ឆោត​មិត្ត​ប្រុស​នាង​ឈ្មោះ Reuben Fiander ថា​នាង​បានកា​ត់ដៃ​ខ្លួន​នាង​។ 

​    ​នាង​បាន​តេ​ហៅ​មិត្ត​ប្រុស​នាង​ថា "​បង​សូម​មក​ផ្ទះ​វិញ​មក ខ្ញុំ​បានកា​ត់ដៃ​ខ្លួនឯង ហើយ​វា​មិន​ព្រម​ឈប់​ហូរឈាម​នោះទេ​"​។​

​    ​បន្ទាប់ពី​ការ​តេ​ហៅ​នោះ មិត្ត​ប្រុស​នាង​បានមក​ដល់ផ្ទះ ហើយ​រឿង​ដ៏​អស់សំណើច​បានកើត​ឡើង​។ មិត្ត​ប្រុស​របស់​នាង​ខ្លាច​ឈាម នៅពេល​ឃើញ​ឈាម ភ្លាមៗ​នោះ​ស្រាប់តែ​ដួលសន្លប់​តែម្ដង​។​

​    ​វីដេអូ​នេះ​មាន​អ្នកមើល​រហូតដល់​ទៅ​តែ​ជាង ៧០ ម៉ឺន​ដង​នៅលើ​ហេ្វ​ស​ប៊ុ​ក​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត