វ៉ៃខ្នោះ​បុរស​ម្នាក់​ជាមួយ​ថ្នាំញៀន​ ១៣ ​កញ្ចប់​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ក្នុងករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​កាលពី​ថ្ងៃទី​១០​ កុម្ភៈ​ ២០១៧ វេលា​ម៉ោង​១១​ថ្ងៃត្រង់​នៅ​ចំណុច​ក្នុង​ផ្ទះជួល​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ ដំណាក់​ធំ​២ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ខណ្ឌមានជ័យ​ និង​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ បាន​សហការ​ជាមួយ​កម្លាំង​សាលាសង្កាត់​ស្ទឹងមានជ័យ ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​តាម​ផ្ទះជួល​ស្នាក់ ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែលមាន​ឈ្មោះ ហៀវ ប៊ុនហេង ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ ផ្ទះជួល​គ្មាន​លេខ ផ្លូវ​បេតុង ភូមិដំណាក់​ធំ​២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

    ក្នុងនោះ​ប៉ូលិស​បាន​ដកហូត​វត្ថុតាង​មាន ក្រាម​ព​ណ៌ស​ថ្លា ​(​សង្ស័យ​ជា​គ្រឿងញៀន​) សរុប​ចំនួន ១៣ កញ្ចប់​ថង់ ​(​កញ្ចប់​ធំ​០៦, ​កញ្ចប់​តូច​០៧),​ សំបក​ថង់​ប្លា​ស្ទិ​ច​មួយចំនួន, ជញ្ជីង​អេ​ឡិច​ត្រូ​និ​ចំនួន ០២​គ្រឿង , ឧបករណ៍​សម្រាប់​ជក់​ថ្នាំញៀន​មួយចំនួន និង ដាវ​កែច្នៃ​ចំនួន ០១ ដើម។​

    បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង៕

adverise with khmeread