បញ្ជូន​ ១២ ​នាក់​ចេញ, ​ចាប់ ​២៥ ​នាក់​ចូល​

    ភ្នំពេញ ៖ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បានបង្ហាញ​មុខ មុនពេល​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​ ២៥ ​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ទៅ​តុលាការ នា​ព្រឹក​ថ្ងៃទី​១០​ កុម្ភៈ ​២០១៧​នេះ ​ដើម្បី​ផ្តន្ទាទោស តាមច្បាប់ បន្ទាប់ពី​បញ្ជូន​ជនសង្ស័យ ​១២​ នាក់​ទៅ​តុលាការ​កាលពី​ថ្ងៃទី​៧​ កុម្ភៈ​កន្លងទៅនេះ។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ទាំង ​២៥​ នាក់​រួមជាមួយ​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា ២៨ ​កញ្ចប់ និង​សម្ភារៈ ពាក់ព័ន្ធ​គ្រឿងញៀន​ជាច្រើន​ទៀត​ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​នោះ​រួមមាន​

    ទី​១-​ឈ្មោះ មិន វឌ្ឍនៈ ភេទ​ប្រុស អាយុ២៧​ឆ្នាំ និង​ឈ្មោះ​ សី ចាវ ភេទ​ប្រុស អាយុ២២​ឆ្នាំ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌ​ច្បារអំពៅ ឃាត់ខ្លួន​បាន​នៅវេលា​ម៉ោង​២ ​និង​២០​នាទីរ​សៀ​​ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំនុច​ផ្លូវ​៣៥៧ ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ​។​

    ទី​២-​ឈ្មោះ ម៉ឹង សុធារស ភេទ​ប្រុស អាយុ​៣០​ឆ្នាំ, ​ឈ្មោះ ឈឹម សារ៉ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ, ​ឈ្មោះ សេក ហាន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​, ឈ្មោះ ប្រាក់ សំណាង ភេទ​ប្រុស អាយុ​២២​ឆ្នាំ, ​ឈ្មោះ កែវ លី​ហេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ,​ ឈ្មោះ ជា ឆៃ​វ៉ាន់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ, ​ឈ្មោះ សូ សីហា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ,​ ឈ្មោះ ម៉ុង យួន ភេទ​ប្រុស អាយុ​២០​ឆ្នាំ, ​ឈ្មោះ ម៉ៅ វ៉ាង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ, ​ឈ្មោះ ចាន់ ពុធ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង​ឈ្មោះ អ៊ុង ផាន់​ណា​រ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ត្រូវបាន​អាវុធហត្ថ​ខណ្ឌដូនពេញ​សហការ​ជាមួយ​ការិយាល័យ​គ្រឿងញៀន អាវុធហត្ថ​រាជធានី បង្ក្រាប​នឹង​ឃាត់ខ្លួន​បាន នៅវេលា​ម៉ោង៣ ​និង​១០​នាទី ថ្ងៃទី​០៧ កុម្ភៈ ឆ្នាំ​២០១៧ ចំណុច​ក្នុង​រ៉ា​រថភ្លើង សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

    ទី​៣-​ឈ្មោះ ដា រ៉ូ ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង ឈ្មោះ សុខ សំបូរ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌទួលគោក​ឃាត់ខ្លួន​បាន នៅ វេលា​ម៉ោង​១០​ និង​១៥ នាទី ថ្ងៃទី​០៧ ​កុម្ភៈ ​២០១៧ ត្រង់ចំណុច​ដី​ឡូ ផ្លូវ​៦៥៦ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

    ទី​៤-​ឈ្មោះ ឌិ​ត ហាង ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​បាន កាលពី​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ម៉ោង​១៤ និង៣០​នាទី នៅ​ចំណុច​ផ្លូវលំ​ចូល​បឹងកក់ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។​

    ទី​៥-​ឈ្មោះ ហូ ដេវីត ហៅ​ប៊ី​ណា ភេទ​ប្រុស អាយុ២៤​ឆ្នាំ និង​ឈ្មោះ សូ ដា​ណេ​ត ភេទ​ស្រី អាយុ ២២​ឆ្នាំ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌទួលគោក សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​បង្ក្រាប​គ្រឿងញៀន អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​បាន កាលពី​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ម៉ោង​២១ និង១០​នាទី នៅ​ចំណុច​ផ្លូវ​២៥៧ កែង​ផ្លូវ​១៥៦ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

    ទី​៦-​ឈ្មោះ ឆាន តី​ម ហៅ​ពៅ ភេទ​ប្រុស អាយុ២៤​ឆ្នាំ, ឈ្មោះ ហ្វា​ង យ៉ាំ​ង​សើ​ង ភេទ​ប្រុស អាយុ ៤១​ឆ្នាំ, ឈ្មោះ មឿ​ន ជាតិ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ, ឈ្មោះ យ៉ាន់ យុង ភេទ​ប្រុស អាយុ៤២​ឆ្នាំ, ឈ្មោះ សេន ក្រៀម ភេទ​ប្រុស អាយុ ២៥​ឆ្នាំ, ឈ្មោះ តែម ពេជ្រ​ពន្លឺ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ, ឈ្មោះ ហួរ ផេង ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ ត្រូវបាន​ការិយាល័យ​គ្រឿងញៀន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​បង្ក្រាប​និង​ឃាត់ខ្លួន​បាន នៅវេលា​ម៉ោង ២២ ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅលើ​ស្ពានឈើ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។​

    ក្រោយពេល​ស្រាវជ្រាវ​និង​ស៊ើបអង្កេត ជនសង្ស័យ​ទាំង​២៥​នាក់​ព្រម​សារភាពថា​ពួកគេ​គឺ​សុទ្ធតែ​ពាក់ព័ន្ធ​ករណី គ្រឿងញៀន ពិតប្រាកដ​មែន ទើប​នៅ​ព្រឹក​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ សមត្ថកិច្ច​ជំនាញ​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​២៥​នាក់ ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕

adverise with khmeread