1

តាំង​ផើង​ដើម​ឫស្សី​ត្រង់ណា​ទើប​នាំមក​នូវ​សំណាង​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​នេះ​?

    ​ដើម​ឫស្សី​សំណាង​គឺជា​ដើម​ដែល​និយម​ប្រើ​បំផុត​សម្រាប់​លើក​ហុងស៊ុយ​សំណាង​។ ដើម​ឫស្សី​ខ្លួន​វា​ផ្ទាល់​គឺជា​ដើម​ដ៏​អស្ចារ្យ​មួយ​រួចទៅហើយ ព្រោះ​វា​មាន​ថាមពល​នៃ​ភាព​ឆ្លាត​វៃ និង​សន្តិភាព​យ៉ាង​អស្ចារ្យ​នៅក្នុង​នោះ​ស្រាប់​។ ដើម​ឫស្សី​បង្រៀន​មនុស្ស​ឱ្យដឹង​អំពី​គតិបណ្ឌិត​ដ៏​អស្ចារ្យ ពោល​វា​ប្រាប់​មនុស្ស​ពី​របៀប​បត់បែន​ក្នុង​ជីវិត និង បើកទូលាយ​នៅ​ខាងក្នុង ដូច្នេះ​ថាមពល​របស់​វា​ក៏​នឹង​កើតមាន​ដល់​លោកអ្នក​ផងដែរ ប្រសិនបើ​ដាក់តាំង​វា​ចំ​ទិស​ត្រឹមត្រូវ​។ ខាងក្រោម​នេះ​គឺជា​ហេតុផល​ដែលថា​ដើម​ឫស្សី​ត្រូវបាន​ចាត់ទុកជា​អ្នក​នាំ​ហុងស៊ុយ​សំណាង​ដល់​មនុស្ស​។

​    ​ក្នុង​ឆ្នាំ ២០១៦ ដើម​ឫស្សី​សំណាង​នឹង​មក​នូវ​សំណាង​អស្ចារ្យ​បំផុត​ពេល​ដាក់​តាំងនៅ​ទិស​ខាងលិច និង​ទិសខាងកើត​។ តែ​មិនត្រូវ​ដាក់​វា​នៅ​កណ្តាល​ផ្ទះ​នោះឡើយ​។ សូមកុំ​ភ្លេច​តាំង​ដើម​ឫស្សី​នេះ​ក្នុង​ទិស​ដែល​បាន​រៀបរាប់​ដើម្បី​នាំ​សំណាង​ចូល​ផ្ទះ​គ្រប់ៗ​គ្នា​៕ 

អ្នកនឹងចូលចិត្ត

មតិយោបល់