កូនក្រមុំ​មន្ត្រី​រដ្ឋសភា​ម្នាក់ ត្រូវ​ជន​ចោរ​ចូលទៅ​រឹត​ក​សម្លាប់ ដល់​ក្នុង​បន្ទប់ដេក ប្លន់​យក​កងដៃ​និង​ទូរស័ព្ទ​

    ភ្នំពេញ ៖ នាងក្រមុំ​ម្នាក់​ដែលជា​កូន​របស់​មន្ត្រី​រដ្ឋសភា ត្រូវ​ជនល្មើស​មិន​ស្គាល់​អត្តសញ្ញាណ ចូលទៅ​រឹត​ក​សម្លាប់ចោល ដល់​ក្នុង​បន្ទប់ដេក ប្លន់​យក​ទ្រព្យសម្បត្តិ​កងដៃ ​និង​ទូរស័ព្ទដៃ​នៅវេលា​ម៉ោង​ប្រមាណ​១១​ព្រឹក ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ​នៅ​ចំណុច​ផ្ទះ​លេខ​៤៤៣ តាមផ្លូវ​បេតុង​ស្ថិតនៅ​ភូមិ​ព្រែក​ជាង​ព្រហ្ម សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ​។​

    ប៉ូលិស​និយាយថា សព​នារី​រងគ្រោះ​ឈ្មោះ ពៅ សុភ័ក្ត្រ អាយុ​២២​ឆ្នាំ អតីត​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ បច្ចុប្បន្ន​នៅផ្ទះ ត្រូវបាន​ជនដៃដល់​យក​ខ្សែភ្លើង និង​ខ្សែក្រវ៉ាត់​រឹត​ក​សម្លាប់​ក្នុង​បន្ទប់ដេក​។​

    អំពើ​ឃាត​កម្មនេះ បានដឹង​ដោយសារតែ​ក្មេងស្រី​តូច​ម្នាក់ ដែលជា​ប្អូនស្រី​របស់​នារី​រងគ្រោះ បាន​ស្រែកយំ​យ៉ាងខ្លាំង​។ នៅពេល​កើតហេតុ​នេះ ខណៈ​ឪពុកម្តាយ​របស់​នាង បានចេញ​ទៅធ្វើ​ការបាត់​។​

    ក្នុងករណីនេះ​កើតឡើង​ទាំង​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ធ្វើ​កោសល្យ​ពិច្ឆ័យ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនដៃដល់​៕

adverise with khmeread