​តារា​កែ​ភេទ​ថៃ​ស្លៀកពាក់​លេច​លើ​លេច​ក្រោម​នៅ​វត្ត​មាស​មី​យ៉ាន់​ម៉ា​បង្ក​កំហឹង​មួយតង់ ដៀមដាម​ថា​មាស​នោះ​ប្លន់​ពី​ថៃ បង្ក​កំហឹង​មួយតង់​ទៀត​!

​    ​តារា​ហ្វេ​ស​ប៊ុ​ក​ថៃ​កែ​ភេទ​ម្នាក់​បាន​បង្កឱ្យមាន​កំហឹង​ផ្ទុះឡើង​ក្នុងចំណោម​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​នៅ​មី​យ៉ាន់​ម៉ា បន្ទាប់ពី​ស្លៀកពាក់​លេច​លើ​លេចឮ​ក្រោម​ពេក​នៅពេល​នាង​ដើរលេង​កម្សាន្ត​នៅ​វត្ត​មាស Shwedagon​។​

​    ​នាង Nisamanee Lertvorapong បាន​ស្លៀកពាក់​ឈុត​ថៃ​គ្មាន​ស្មា​ហើយ​បង្ហាញ​ផ្នែក​ខាងលើ​ច្រើន​និង​ខើច​ខាងក្រោម​។ តារា​ហ្វេ​ស​ប៊ុ​ក​រូបនេះ​បាន​ដើរលេង​នៅ​វត្ត​ខាងលើ​និង​បាន​បង្ហោះ​រូបភាព​នៅលើ​គណនី​រប​ស់​ខ្លួន​ខណៈ​មាន Follower ជាង ៧០០.០០០ នាក់​។​

​    ​នាង​ក៏បាន​ផ្សាយ​ផ្ទា​ល់ពី​វត្ត​ផងដែរ​អំឡុង​ពេលដែល​នាង​បាន​និយាយ​បញ្ឆេះ​ថា វត្ត​នេះ​ធ្វើឡើង​ពី​មាស​ដែល​ប្លន់​ពី​ថៃ​អំឡុង​សម័យកាល​អយុធ្យា​។​

​    ​រូបភាព​និង​មតិ​របស់​នាង​បាន​ទាក់ទាញ​កំហឹង​ជាច្រើន​ពី​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​    ​ពួកគេ​បាន​និយាយថា នៅពេល​ពួកគេ​ទៅ​ប្រាសាទ​ត្បូង​មរកត​នៅ​ប្រទេស​ថៃ ពួកគេ​តែង​ស្លៀកពាក់​ត្រឹមត្រូវ​ដើម្បី​បង្ហាញ​ការគោរព​។ ពួកគេ​បាន​និយាយថា ការបញ្ចេញមតិ​របស់​នាង​អំពី​ការ​ប្លន់​មាស​អំឡុង​សម័យ​អយុធ្យា​បាន​បង្កទំនាស់​រវាង​ប្រជាជន​ទាំងពីរ​ប្រទេស​។​

​    ​បន្ទាប់ពី​កំហឹង​បាន​ផ្ទុះឡើង នាង Nisamanee បាន​សរសេរ​សុំទោស​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​។ នាង​បាន​និយាយថា នាង​បាន​បង្កើត​កំហុស​ព្រោះ​នាង​មិន​បានដឹង​ពី​ភាពខុសគ្នា​រវាង​វប្បធម៌​ប្រជាជន​ទាំងពីរ​ហើយ​នាង​មិន​មានបំណង​បង្កទំនាស់​អ្វី​ឡើយ​។​

​    ​នាង​បានសរសេរថា "​ខ្ញុំ​សូម​អភ័យទោស​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​និង​ប្រជាជន​មី​យ៉ាន់​ម៉ា​ចំពោះ​អ្វីដែល​ខ្ញុំ​បាន​ប្រព្រឹត្តិ​"​។​

​    ​នាង​បាន​ពន្យល់ថា នាង​មិនដឹងថា​សម្លៀកបំពាក់រ​បស់​នាង​មិន​សមប្រកប​នោះឡើយ​ព្រោះ​នាង​ត្រូវបាន​អនុញ្ញាត​នៅ​ប្រទេស​ថៃ​ហើយ​គ្មាន​នរណា​ព្យាយាម​ហាមឃាត់​នាង​ឡើយ​។ នាង​បាន​បន្ថែមថា នាង​បាន​កត់សម្គាល់ឃើញ​អំឡុង​ផ្សាយ​ផ្ទាល់​ថា នាង​បាន​និយាយ​ដៀមដាម​អំពី​មាស​មែន​៕

ប្រភព៖ បរទេស

adverise with khmeread