ក្មេងប្រុស​អាយុ​ ១៥​ ឆ្នាំ​ចាប់រំលោភ​ក្មេងស្រី​អាយុ ​៦ ​ឆ្នាំ ប៉ូលិស​ឃាត់ខ្លួន​សួរនាំ​

    ភ្នំពេញ ៖ ក្មេងស្រី​ម្នាក់​អាយុ​ទើបតែ​៦​ឆ្នាំ ត្រូវបាន​ក្មេងប្រុស​ម្នាក់​អាយុ​១៥​ឆ្នាំ ប្រឡែង​លេង ទីបំផុត​ចាប់រំលោភ បណ្តាលឱ្យ​ប្រដាប់ភេទ​ក្មេងស្រី​មាន​ដាច់​ហូរឈាម កាលពី​វេលា​ម៉ោង​៧ ​និង​១៥​នាទី​យប់​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្ថិតនៅ​ខាងក្រោយ​ផ្សារ​តាំង​កសាង ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ។​

    ក្មេងស្រី​រងគ្រោះ អាយុ​ទើបតែ​៦​ឆ្នាំ មុខរបរ​សិស្ស​ថ្នាក់​ម​តេ្ត​យ្យ រស់នៅក្នុង​បន្ទុកគ្រួសា​រ ប្រក​បរបរ លក់ដូរ មាន​ទីលំនៅ សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ។ ចំណែក​ក្មេងប្រុស​ផ្តើម​បង្ក មានឈ្មោះ​ ណ​.​ប អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស​ មាន​ម្តាយ ប្រកបមុខរបរ លក់​ស្បែកជើង ក្នុង​ផ្សារ​តាំង​កសាង មាន​ទីលំនៅ​ផ្ទះជួល ​ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​ភូមិ​ចំបក់ ហៅ​វត្ត​ចេក ស្រុក​ស្វាយរៀង ខេត្តស្វាយរៀង។​

    ក្រោយពី​ទទួល​បណ្តឹង​ម្តាយ​ក្មេងស្រី​រងគ្រោះ ភ្លាមៗ​ត្រូវបាន​កម្លាំង​ប៉ូលិស​ប៉ុ​ស្តិ៍​និង​កម្លាំង​ជំនាញ​ខណ្ឌ ចុះទៅ​ហៅ​ក្មេងប្រុស តាម​ការចង្អុល​ប្រាប់​ពី​ក្មេងស្រី នាំមក​សាកសួរ​នៅ​ប៉ុស្តិ៍​កា​កាប។​

    តាម​សម្តី​ម្តាយ​ក្មេងស្រី​បាន​ប្រាប់​ឱ្យដឹងថា កូនស្រី​របស់គាត់ រាល់ថ្ងៃ​ទំនេរ ពេល​ចូលក្នុង​ផ្សារ តែងតែ​លេង​ជាមួយគ្នា ជាមួយ​ក្មេងប្រុស​បង្ក​ខាងលើ ដោយសារ​ចាស់ៗ​សុទ្ធតែជា​អ្នក​ស្គាល់គ្នា។​

    លុះ​មកដល់​វេលា​ខាងលើ ខណៈដែល​កំពុង​រៀបចំ​អីវ៉ាន់ ពេលដែល​កូនស្រី​រត់​មកពី​ក្រោយ​ផ្សារ យំ​សស្រាក់​ក្នុង​សភាព​ភ័យខ្លាច​មក​ប្រាប់ថា "ក្មេងប្រុស​ខាងលើ​បាន​នាំ​ទៅលេង​ខាងក្រោយ​ផ្សា​រហើយ​ចាប់រំលោភ"។​

    តាម​សម្តី​ក្មេងស្រី​បាន​ឆ្លើង​ប្រាប់ និង​កាយវិការ​សបញ្ជាក់​ឱ្យដឹងថា ក្មេងប្រុស​ខាងលើ បាន​ចាប់រំលោភ​ពិតប្រាកដ​មែន។ តែបើ​តាម​សម្តី​សារភាព ពី​ក្មេងប្រុស​បាន​ប្រាប់​ឱ្យដឹងថា "ខ្លួន​ពិតជា​បាន​នាំ​ក្មេងស្រី​ខាងលើ ទៅ​ចាប់រំលោភ​មែន តែ​គ្រាន់តែ​ញុ​លៗ អត់​ចូលដល់​ជម្រៅ​ឡើយ"។​

    ក្នុងករណី​ក្មេងប្រុស​អាយុ​១៥​ឆ្នាំ​រំលោភ​សេព​ស​ន្ទ​វៈ​ទៅលើ​ក្មេងស្រី​អាយុ​៦​ឆ្នាំ តាម​ការពិនិត្យ​បឋម ឃើញថា​មាន ការ​ដាច់​រលាត់​តែ​ទោះជា​យ៉ាងណាក៏ដោយ រង់ចាំ​នាំ​ក្មេងស្រី​រងគ្រោះ​ទៅធ្វើ​ការពិនិត្យ វិ​ច្ឆ័​យ​ពី​សំណាក់​គ្រូពេទ្យ​ជំនាញ​ជាមុនសិន។​

    ចំណែក​ក្មេងប្រុស​បង្ក​ត្រូវបាន​ប៉ូលិស​បន្ត​ការសាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី៕​

adverise with khmeread