ស្លូតបូត​ណាស់​...​ហេតុអ្វី​ចងក​សម្លាប់ខ្លួន​?

    ភ្នំពេញ​៖ មាន​ករណី​បុរស​ចងក​សម្លាប់ខ្លួន នៅ​ថ្ងៃទី​១០ ​កុម្ភៈ ​២០១៧​ ម៉ោង​ប្រហែល​៤​ និង​៣០​នាទី​នៅ​ចំណុច​ផ្ទះ​២៥​ ក្រុម​៣​ ភូមិ​អន្ដូង​តា​អន សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

    ប៉ូលិស​និយាយថា សាកសព ឈ្មោះ ​ប្រាជ្ញ ផា ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ មុខរបរ ធ្វើស្រែ មាន​ទីលំនៅ​ផ្ទះកើតហេតុ​ខាងលើ។​

    តាម​ការបញ្ជាក់​ពី​ឈ្មោះ​ ព្រេ​ស ប្រាជ្ញ ជា​ឱ​ពុក​បង្កើត​របស់​សព បាន​រៀបរាប់​ប្រាប់ថា​កូន​គាត់​ឈ្មោះ ​ប្រាជ្ញ ផា កន្លងមក​គាត់​ឱ្យ​យកប្រពន្ធ​ក៏​មិន​យក ហើយ​កូន​គាត់​ស្លូតបូត​មិនដែល​មានទំនាស់​ជាមួយ​អ្នកជិតខាង​ឬ​សំដី​ធំ​ដាក់​គាត់​ម្ដងណា​ទេ​។​

    លុះ​ម៉ោង​កើតហេតុ​ខាងលើ ស្រាប់តែ​គាត់​ក្រោក​ទៅ​ដាំទឹក​នៅក្រោយ​ផ្ទះ​ បានឃើញ​កូន​គាត់​ចងក​សម្លាប់ខ្លួន​នៅក្នុង​រោង​គោ។ ​ពេលនោះ​គាត់​បាន​ស្រែកហៅ​ប្រពន្ធ​គាត់​មកជួយ​កាត់​ទម្លាក់​ ដើម្បី​សង្គ្រោះ​ប៉ុន្តែ​កូន​គាត់​ស្លាប់​បាត់ទៅហើយ​។​

    សមត្ថកិច្ច​ជំនាញ​ពិនិត្យ​ជាក់ស្ដែង ជនរងគ្រោះ​បានជា​ន់​លើ​កៅអី​យក​ក្រមា​ពណ៌​ក្រហម​ឆ្នូត​ស​ចង​ជាំ​នៅ​ផ្ទោង​រោង​គោ​សម្លាប់ខ្លួន​ពិតប្រាកដ​មែន ដោយ​មិន​ពាក់ព័ន្ធ​អំពើ​ឃាដកម្ម​អ្វី​នោះទេ​។​

    ដោយ​នៅលើ​ខ្លួន​សព​មានតែ​ស្នាម​ជាំ​ក​ពី​គល់​ត្រចៀក​ស្ដាំ​ព័ទ្ធ​ក្រោម​ចង្កា​មក​គល់​ត្រចៀក​ខាងឆ្វេង ហើយ​ឱ​ពុក​របស់​សព​បាន​បដិសេធ​បណ្ដឹង​មិន​ប្ដឹងផ្ដល់​ទៅ​បុគ្គល​ណា​ឡើយ ដោយ​ទទួលយក​សព​កូន​ធ្វើបុណ្យ​នៅផ្ទះ​កើតហេតុ​ខាងលើ ៕

adverise with khmeread