ញាក់សាច់! ជិះកង់ចុះចំណោតភ្នំល្បឿន ១៦៧ គីឡូម៉ែត្រក្នុងមួយម៉ោង មិនខ្លាចបត់កស្លាប់ ដើម្បីបំបែកកំណត់ត្រាពិភពលោក

    ​បុរស​អូស្ត្រាលី​ម្នាក់​បាន​ជិះ​កង់​សម្រូត​ចុះ​ពីលើ​ចំណោតភ្នំ​ក្នុង​ល្បឿន ១៦៧ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដើម្បី​បំបែក​កំណត់ត្រា​ពិភពលោក​។​

​    ​លោក Markus 'Max' Stöckl បាន​ជិះ​ដល់​ល្បឿន​ដ៏​លឿន​បំផុត ខណៈដែល​គាត់​ជិះ​កង់​សម្រូត​ចុះ​ពីលើ​ភ្នំ​នៅ​វាល​ខ្សាច់ Atacama ប្រទេស​ឈី​លី​។​

​    ​បុរស​វ័យ ៤២ ឆ្នាំ​រូបនេះ​បាន​បំបែក​កំណត់ត្រា​ពិភពលោក​ចាស់​របស់ខ្លួន ដោយ​កំណត់ត្រា​ចាស់​គាត់​ធ្វើបាន​ក្នុង​ល្បឿន ១៦៤ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​    ​នៅពេល​ជិះ​សម្រូត​ពីលើ​ភ្នំ​ដ៏​គ្រោះថ្នាក់​នេះ Max ក៏បាន​ស្លៀក​ពាក់អាវ​ការពារ​និង​មួកសុវត្ថិភាព​ផងដែរ ហើយ​គាត់​បានសម្រេច​ក្នុង​ល្បឿន ១៦៧,៦ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ក្នុង​រយៈពេល ១១ វិនាទី​៕

adverise with khmeread