ស្ត្រីសង្ស័យសម្លាប់ក្មេងអាយុ ២ ឆ្នាំ ត្រូវប្រជាជនប្រេស៊ីល ៥០០ នាក់ព្រួតវាយ និងចាប់ដុតភ្លើងទាំងរស់ សងសឹកវិញ!

    ​ស្ត្រី​ម្នាក់​ដែល​រង​ការចោទប្រកាន់​ពីបទ​សម្លាប់​ក្មេងប្រុស​អាយុ​ពីរ​ឆ្នាំ​មួយរូប ត្រូវបាន​ទាញ​ចេញពី​ប៉ុស្តិ៍​ប៉ូលិស​និង​ទាញ​ចូល​ភ្នក់ភ្លើង​នៅ​ប្រទេស​ប្រេ​ស៊ី​ល​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន Metro របស់​អង់គ្លេស​ចេញផ្សាយ​កាលពី​ថ្ងៃទី ៩ កុម្ភៈ​។​

​    ​ពួក​មនុស្ស​ជាង ៥០០ មនុស្ស​បាន​ទាញ​នាង​ចេញពី​ប៉ុស្តិ៍​ប៉ូលិស កន្លែង​ដែល​នាង​ត្រូវបាន​ឃុំឃាំង​ជុំវិញ​ការសង្ស័យថា​បាន​ដុត​ភ្លើង​ដោយបាន​សម្លាប់​ក្មេង​។ ក្មេង​ដទៃទៀត​និង​យុវជន​បួន​នាក់​បាន​ស្ថិតនៅ​ក្នុងផ្ទះ​ពេល​ភ្លើង​ឆេះ​។​

​    ​យោងតាម​វេ​ប​សាយ Globo បានឱ្យដឹងថា ក្មេងប្រុស​ម្នាក់ទៀត​ឈ្មោះ Marlon Buzaglo Campos ក៏បាន​រងរបួស​អំឡុង​ភ្លើង​ឆេះ​កាលពី​ថ្ងៃ​ចន្ទ​ផងដែរ​។​

​    ​មន្ត្រីប៉ូលិស​បាន​តេ​ហៅ​ជំនួយ​នៅ​ទីក្រុង Novo Aripuana ប៉ុន្តែ​ពួក​មនុ​ស្សបាន​ឡោមព័ទ្ធ​ស្ត្រី​មិនបាន​បញ្ចេញ​ឈ្មោះ​ខាងលើ​។ ស្ត្រី​ជា​ជនសង្ស័យ ដែល​មិន​ត្រូវបាន​ចោទប្រកាន់​អ្វី​សោះ​នោះ ត្រូវបាន​មនុស្ស​ជាច្រើន​នាក់​ចាប់ទាញ​សក់​អូស​តាមផ្លូវ ចាប់វាយ​ឡើង​ទ្រូ​ម​ខ្លួន​។​

​    ​ទោះយ៉ាងណា នាង​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​របួស​ហើយ​ប៉ូលិស​បាន​ឃុំឃាំង​នាង​នៅ​កន្លែង​មិន​បញ្ចេញ​ឱ្យដឹង​មួយ​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត