ជំទាវទី១អាមេរិកចេះតែបង្ហាញទឹកមុខស្រងូតស្រងាត់ ព្រោះគាត់គ្រាន់តែជាឧបករណ៍មួយរបស់ Trump?

    ​ពិភពលោក​កំពុងមាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង បន្ទាប់ពី​ការ​ឈ្នះឆ្នោត​របស់ Donald Trump​។ មនុស្ស​ជាច្រើន​នៅតែ​មិនអាច​ជឿថា គាត់​និង​ប្រពន្ធ​គាត់​កំពុង​រស់នៅក្នុង​សេត​វិមាន​។ ប៉ុន្ដែ​អំឡុងពេល​ការបង្ហាញ​មុខ​របស់​ប្រធានាធិបតី Donald Trump គេ​ចាប់អារម្មណ៍​ថា ប្រពន្ធ​របស់គាត់​ហាក់បីដូចជា​មិនមាន​ទឹកមុខ​រីករាយ​ទាល់តែសោះ​។​

​    ​នេះ​នាំឱ្យមាន​អ្នកលេង​បណ្ដាញ​សង្គម​ជាច្រើន​ចម្អក​ឱ្យ​ជំទាវ​ទី ១ ខណៈដែល​អ្នកផ្សេង​ទៀត​គិត​ផ្ទុយស្រឡះ​ទៅវិញ ហើយ​បាន​រកមើល​មូលហេតុ​អ្វី​បានជា​ជំទាវ​ទី ១ មិន​រីករាយ​សោះ​។ ទីបំផុត​ការពិត​ត្រូវបាន​លាតត្រដាង​។​

​    ​អ្នក​ប្រហែលជា​បានឃើញ​វីដេអូ​មួយ​របស់​ជំទាវ​ស្រី Melania ញញឹម​ដាក់​ប្ដី Trump នៅពេល​គាត់​បែរ​ទៅ​និយាយ​រក ស្រាប់តែ​លោកស្រី​ធ្លាក់​ទឹកមុខ ១៨០ ដឺ​ក្រេ​តែម្ដង​។ អ្នកជំនាញ​វិភាគ​ទឹកមុខ​បាន​លើកឡើងថា មូលហេតុ​ពិតប្រាកដ​នៃ​ទឹកមុខ​មិនចេះ​រីករាយ​សោះ​របស់​ជំទាវ Melania គឺ​ដោយសារតែ​លោកស្រី​មាន​អារម្មណ៍​ថា​ខ្លួន​គាត់​ជា​ទាសករ​នៃ​មាសប្រាក់ ជា​វត្ថុ​ដែល​មិនបាន​ផ្ដល់​តម្លៃ​ឱ្យ​លោកស្រី​ថា​ជា​នរណា​នោះឡើយ​។ នេះ​មានន័យថា លោកស្រី​ប្រៀបបាន​ទៅនឹង​វត្ថុ​មួយ​ប៉ុណ្ណោះ សម្រាប់​លោក Donald Trump៕

adverise with khmeread

អ្នកនឹងចូលចិត្ត