អ្នកម្តាយគ្រប់រូបគេងមិនទាន់ត្រូវបច្ចេកទេសទេ! គន្លឹះ ៩ ចំណុចនេះជួយឱ្យម្តាយមានគភ៌គ្រប់រូបគេងដោយមិនប៉ះពាល់ទារកក្នុងផ្ទៃ

    ​ចង់​សំរាក​ខ្លះ​គឺជា​រឿង​ពិបាក​បំផុត​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​។ ត្រគាក​ឈឺ បែកញើស​ខុសធម្មតា និង​ក្រហាយ​ដើមទ្រូង​កាន់តែ​អាក្រក់​ឡើងៗ​។ អ្នកចំណាយ​ពេល​សឹង​តែមួយ​យប់​គេង​ផ្អៀង និង​បែរ​ចុះឡើង​ដើម្បី​រក​ដំណេក ដែលមាន​សុវត្ថិភាព​ដល់​កូន​ក្នុង​ផ្ទៃ​។ នេះ​គឺ​ពិបាក​រហូតដល់​ទៅ ១០ ដង​ជាង​ស្ត្រី​ដែលមាន​បញ្ហា​ក្រពះ​ទៅទៀត​។​

​    ​ពេល​មាន​ផ្ទៃពោះ អ្នក​ម្តាយ​គេង​បាន​តិច​ណាស់ និង​មិន​គេង​លក់​គ្រប់ពេល​ថែមទៀត ដែល​នេះ​បណ្ដាលឱ្យ​អ្នក​ឆាប់​ខឹង និង​រអ៊ូ​ពេញ​មួយថ្ងៃ​។ ដូច្នេះ​ស្ត្រី​គ្រប់​ដែល​ចង់​គេង​លក់​ស្រួល​និង​ដេក​ដោយ​មិនមាន​ផលប៉ះពាល់​ដល់​ទារក សូម​អនុវត្ត​វិធី​ដូចខាងក្រោម​នេះ​៖

​    ​១. ដាក់​ខ្នើយកើយ​ពីរ​ទៅ​បី​លើ​គ្រែ ឬ ប្រើ​ខ្នើយ​សម្រាប់​តម្រូវ​រាងកាយ​អ្នក​មានគភ៌​។​


​    ​២. ចៀសវាង​ពិសា​ទឹក មុនពេល​ទម្រេត​ខ្លួន​។​


​    ​៣. បរិភោគ​អាហារ ២ ទៅ ៣ ម៉ោង​មុន ទម្រេត​ខ្លួន​។​


​    ​៤. ត្រូវ​ប្រាកដថា​ពូក​របស់​អ្នក​មិន​ទន់​លិចខ្លួន​។​


​    ​៥. សម្រាប់​ស្ដ្រី​គេង​លើ​គ្រែ​ដំបូង​ត្រូវដាក់​គូទ​អង្គុយ​លើ​គ្រែ​សិន បន្ទាប់មក​លើកជើង​និង​គេង​បែរ​ទៅខាង​ឆ្វេង​។​


​    ​៦. ត្រូវ​គេង​បែរ​ទៅ​ឆ្វេង​ជានិច្ច មិនត្រូវ​គេង​បែរ​ស្ដាំ​នោះទេ​។​


​    ​៧. អ្នក​អាច​គេង​ផ្ងារ​បាន​ប្រសិនបើ​ផ្អៀង​មិន​ស្រួលខ្លួន​។


​    ​៨. ប៉ុន្មាន​អាទិត្យ​ដំបូង​ពេល​មាន​ផ្ទៃពោះ​ត្រូវយក​ខ្នើយ​គង​ក្រោម​ជើង បន្ទាប់ពី​អាទិត្យ​នោះ​យក​ខ្នើយ​ដាក់​នៅ​ចន្លោះ​ជើង​។​


​    ​៩. ប៉ុន្មាន​អាទិត្យ​ដំបូង​អាច​គេង​ផ្កាប់មុខ​បាន ប៉ុន្ដែ​ខុសពី​ហ្នឹង​មិនអាច​ជាដាច់ខាត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត