adverise with khmeread Boy or girl predictor   baby 11

តើ​ធ្វើ​ដូចម្ដេច​ទើបបាន​កូនប្រុស ឬ កូនស្រី​ដូច​បំណង​?

​    ​ការចង់បាន​កូនប្រុស ឬ​កូនស្រី​តាម​តម្រូវ​ចិត្ត​នោះ វា​មិនមែនជា​រឿង​ងាយស្រួល និង​បាន​ដូច​ក្ដី​បំណង​របស់ខ្លួន​ឡើយ​។ គូ​ស្វាមី​-​ភរិយា​ខ្លះ​បាន​ខកបំណង​ដោយសារ​ភេទ​របស់​កូនតូចៗ​ដែល​កើតមក​នោះ​មិន​ដូច​បំណង​ចង់បាន​របស់​ពួកគេ​។ អ្នកខ្លះ​ចង់បាន​កូន​តែមួយ​ឬ​ពីរ ប៉ុន្ដែ​ការចង់បាន​របស់​ពួកគេ​មិន​ដូច​ចិត្ត ក៏​តាម​យក​ទារក​ដែល​ខ្លួន​ចង់បាន រហូតដល់​មានកូន​បី​ទៅ​បួន​នាក់​បន្ថែមទៀត​។ ខ្លះទៀត​ដោយសារតែ​ការភ័យខ្លាច​មិនបាន​កូនប្រុស ឬ​កូនស្រី​ដូច​ចិត្ត​ដែល​ចង់បាន​ក៏​សម្រេចចិត្ត​មិន​យក​កូន​តែម្ដង​។​

​    ​សម្រាប់​ការជ្រើសរើស​ភេទ​ទារក​ដែល​គេ​ជឿថា​ទទួលលទ្ធផល​ខ្ពស់​ល្មម​អាច​ប្រើការ​បានដែរ​នោះ​ត្រូវ​ក្រុម​ជំនាញ​ធ្វើ​ការណែនាំ​ដូចខាងក្រោម​៖

​    ​១. ទទួលទាន​ប្រៃ​នឹង​បាន​ទារក​ប្រុស​
​    ​រឿងនេះ​ទោះ​មិនមាន​ឱកាស​មួយរយ​ភាគរយ ប៉ុន្ដែ​គេ​អាចមាន​ជំនឿ​ទុកចិត្ត​មួយកម្រិត​ធំ​ផងដែរ​។ តាម​ការស្រាវជ្រាវ​បាន​បង្ហាញថា ការបរិភោគ​អាហារ​ដែលមាន​ប៉ូ​តា​ស្យូ​ម និង​សូ​ដ្យូ​ម​ខ្ពស់ ដូចជា​ចេក​សាច់​ក្រហម ឬ​ក្រុម​អាហារ​ប្រៃ អាចជួយ​បន្ថែម​ឱកាស​ឲ្យ​មាន​ទារក​ភេទ​ប្រុស​កាន់តែ​ខ្ពស់​។ ទោះបីយ៉ាងណា ក្រុម​អ្នកវិទ្យាសាស្ត្រ​ទាំងនេះ​បាន​អះ​អា​ថា ការស្រាវជ្រាវ​មិនទាន់​បញ្ចប់​នៅឡើយ​ទេ គេ​នឹង​នៅ​ធ្វើ​បន្ដបន្ទាប់​ទៀត ដើម្បី​សិក្សា​ឲ្យ​ជាក់លាក់​ពី​រឿងនេះ​។​

​    ​២. ការ​ស្លៀកខោ​ចង្អៀត ជួយ​កាត់បន្ថយ​ឱកាស​មានកូន​
​    ​ក្នុងការ​ស្រាវជ្រាវ​បាន​បញ្ជាក់ថា បុរស​ដែល​ស្លៀកខោ​រឹប​ខ្លាំង​បានធ្វើ​ឲ្យ​ការផលិត​ទឹក​ស្ពែ​ម (​ទឹកកាម​) កាន់តែ​តិច ហើយ​ឱកាស​ក្នុង​ការបង្ក​កំណើត​ក៏​ថយចុះ​ផងដែរ​។​

​    ​៣. បើសិន​មាន​ស្រី​ម្នាក់​ច្បង និង​កូនប្រុស​បន្ទាប់​ប្រុស តើ​ទី​បី​ច្រើន​កូន​ប្រភេទ​អ្វី​?
​    ​តាម​ការស្រាវជ្រាវ​បាន​បញ្ជាក់ថា ជា​ម្ដាយ​ដែល​មានកូន​បែបនេះ កូន​ទី​៣​ច្រើន​ជា​ភេទ​ស្រី​ទៅ ៧៥ ភាគរយ​និង​មានតែ​២៥​ភាគរយ​ប៉ុណ្ណោះ​កើត​មកជា​កូនប្រុស​។​

​    ​៤. បើសិនជា​ស្វាមី​មានតែ​បងប្អូន​ប្រុស តើ​ឱកាស​មានកូន​ភេទ​ប្រុស​មាន​ខ្ពស់​ឬ​?
​    ​ជាការ​ពិតណាស់​ក្នុងចំណោម​ការសិក្សា​ស្រាវជ្រាវ​ពុំបាន​បញ្ជាក់ថា​រឿងនេះ​ជាការ​ពិត​ទេ តែ​រឿងនេះ​អាស្រ័យទៅលើ​ក្រូ​ម៉ូ​ស្យូ​ម X និង Y តែប៉ុណ្ណោះ​។​

​    ​៥. តើ​ការលាង​សាច់ជូរ និង ទឹក​ក្បុង​ប្រភេទ​ខ្សោយៗ​ត្រង់​ប្រដាប់ភេទ​បណ្ដាល​ឲ្យ​បានកូន​ស្រី​ពិត​ឬ​?
​    ​តាម​ការស្រាវជ្រាវ​បញ្ជាក់ថា គ្មាន​ការពាក់ព័ន្ធគ្នា​ទេ ព្រោះ​ធ្វើការ​ដូច្នេះ​គ្រាន់តែ​ជាការ​សម្អាត​គ្មាន​ឥទ្ធិពល​ពាក់ព័ន្ធ​ជាមួយ​ការបង្កើត​ភេទ​របស់​ទារក​ទេ​។ ការលាង​សម្អាត​បែបនេះ​ផ្ទុយ​មកវិញ​នាំ​ឲ្យ​រលាក​ប្រដាប់ភេទ​និង​បង្ករ​ឲ្យ​មាន​ក្លិន​អាក្រក់​ថែម​ទៀតផង​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់