ប្រសិនបើ​ចង់​ស្រក​ខ្លាញ់​ក្បាលពោះ នេះ​ជា​អាហារ​ពេលព្រឹក​ល្អ​បំផុត​សម្រាប់​លោកអ្នក​!

    ​អាហារ​ពេលព្រឹក​ជា​អាហារ​សំខាន់បំផុត​សម្រាប់​ទ្រទ្រង់​រាងកាយ​មនុស្ស​រៀងរាល់​ថ្ងៃ​។ ហេតុ​ដូច្នេះហើយ ទោះបី​លោកអ្នក​កំពុង​តម​អាហារ ក៏​មិនត្រូវ​ភ្លេច​អាហារ​ពេលព្រឹក​ដែរ​។ លោកអ្នក​គ្រាន់តែ​ត្រូវ​ជ្រើសរើស​អាហារ​ដែល​ត្រឹមត្រូវ​ប៉ុណ្ណោះ ប្រសិនបើ​និយាយ​ដល់​ការ​សម្រក​ខ្លាញ់​ក្បាលពោះ​។ យោងតាម​ការសិក្សា​តាំងពី​ឆ្នាំ ២០០៨ បាន​បង្ហាញថា ស៊ុតមាន់​ស្ងោរ​ជ័រ​ភ្នៅ អាចជួយ​កម្ចាត់​ខ្លាញ់​ក្បាលពោះ​បាន​។ 

​    ​* ស៊ុតមាន់​សម្បូរ​ដោយ​ប្រូតេអ៊ីន​
​    ​អាហារ​ពេលព្រឹក​គួរតែ​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន ព្រោះ​វា​ជួយ​ឱ្យ​លោកអ្នក​ឆ្អែត​បានយូរ​រហូតដល់​អាហារ​ថ្ងៃត្រង់​។ អ្នកជំនាញ​និយាយថា មនុស្ស​គ្រប់គ្នា​គួរតែ​ទទួលទាន​ជាតិ​ប្រូតេអ៊ីន​មួយថ្ងៃ​ឱ្យបាន​យ៉ាងតិច ២០ ក្រាម ហើយ​ដំណឹង​ល្អ​គឺថា​ស៊ុតមាន់​មួយគ្រា​ប់​មាន​ប្រូតេអ៊ីន ៦ ក្រាម​។ 

​    ​* ជម្រើស​ក្នុងការ​អនុវត្ត​
​    ​នៅពេល​លោកអ្នក​ឃ្លាន​ខ្លាំង និង​ចង់រក​អាហារសម្រន់​ជាខ្លាំង សូម​ទទួលទាន​ស៊ុតមាន់​ស្ងោរ​ជ័រ​ភ្នៅ​ជំនួស​វិញ​។ ស៊ុតមាន់​ស្ងោរ​ងាយស្រួល​ធ្វើ និង​ជា​អាហារ​មាន​កាល់​ឡូរី​ទាប ដែល​ជួយ​ឱ្យ​លោក​អ្នកមាន​អារម្មណ៍​ឆ្អែត​រហូតដល់​អាហារ​បន្ទាប់​ទៀត​។ 

​    ​ចងចាំ​៖ ស៊ុតមាន់​ស្ងោរ​មួយ​គ្រប់​មាន ៧៨ កាល់​ឡូរី និង​ផ្លែ​ប៉ោម​មួយ​មាន ៨០ កាល់​ឡូរី​។ ព្រឹក​ឡើង​ពិសា​ប៉ោម ១ ផ្លែ និង​ស៊ុត​ស្ងោរ​ជ័រ​ភ្នៅ ២ គ្រាប់ នឹង​ជួយ​លោក​អ្នកមាន​អារម្មណ៍​ឆ្អែត​រហូតដល់​ថ្ងៃត្រង់​។ អនុវត្ត​វិធី​នេះ​យ៉ាងតិច​មួយខែ លោកអ្នក​នឹង​ឃើញ​ក្បាលពោះ​ចាប់ផ្តើម​ស្រក​ខ្លាញ់​។​

​    ​វិធី​នេះ​នឹង​ជួយ​លោកអ្នក​កុំឱ្យ​មាន​អារម្មណ៍​ចង់​ទទួលទាន​អាហារសម្រន់​ដែល​បង្ក​ឱ្យ​ឡើង​ទម្ងន់ និង​ដុះ​ក្បាលពោះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត