អាហារ ៦ មុខ​នេះ​មិន​ត្រឹម​បំផ្លាញ​ធ្មេញ​ទេ បំផ្លាញ​ទាំង​សុខភាព​ទៀត​!

    ​ធ្មេញ​គឺជា​ផ្នែក​មួយ​នៃ​ការរស់នៅ​ប្រចាំថ្ងៃ​របស់​យើង​។ ស្រមៃ​មើលថា​ប្រសិនបើ​យើង​គ្មាន​ធ្មេញ ឬ​ធ្មេញ​ដង្កូវ​ស៊ី តើ​នឹង​មើលទៅ​អាក្រក់​យ៉ាងណា​? នេះ​ដោយសារតែ​កត្តា​អាហារ​ដែល​យើង​បរិភោគ​មិនបាន​គិត​សោះ ធ្វើឱ្យ​ធ្មេញ​លឿង​និង​ខូច​។​

​    ​ខាងក្រោម​នេះ​គឺជា​អាហារ ៦ មុខ ដែល​ធ្វើឱ្យ​ធ្មេញ​របស់​អ្នក​លឿង និង​ខូច​ដោយ​មិនដឹង​ខ្លួន ហើយ​ថែមទាំង​ប៉ះពាល់​ដល់​សុខភាព​ទៀត​។​

​    ​១. សូ​ដា ៖ សូ​ដា​សម្បូរ​ស្ករ ដែល​ស៊ី​ធ្មេញ​របស់​យើង ហើយ​រាល់​ផលិតផល​សូ​ដា​ទាំងអស់​មាន​សារធាតុ​ផូស្វ័រ និង​អាស៊ីត Citric ធ្វើឱ្យ​សឹក​ធ្មេញ​។​
​    ​២. ភេសជ្ជៈ​កីឡា ៖ ជាតិ​ស្ករ អាស៊ីត និង​ជាតិ​ញៀន​ក្នុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​សម្រាប់​ជំនួយ​ពេល​លេង​កីឡា អាចធ្វើឱ្យ​សឹក​ធ្មេញ​បាន​។​
​    ​៣. ស្ករ​គ្រាប់​រឹងៗ ៖ វា​ជា​សារធាតុ​រាវ​ដែល​ប្រែ​ទៅជា​រឹង នៅពេល​ប្រើ​ធ្មេញ​ខាំ​ងាយ​នឹង​បែក​ធ្មេញ និង​ខូច​ធ្មេញ​ជាទី​ស្នេហា​។​
​    ​៤. ស្ករ​គ្រាប់​ដើម ៖ អ្នក​ចូលចិត្ត​បៀម​ស្ករ​គ្រាប់​ដើម​ណាស់ បៀម​មិន​ព្រម​ព្រលែង​នោះទេ​។ ប៉ុន្ដែ​អ្នកដឹង​ទេ​ថា​ជាតិ​ស្ករ​ដែល​អ្នក​បៀម​កំពុង​ចិញ្ចឹម​បាក់តេរី​ធ្មេញ​ឱ្យ​ស៊ី​ធ្មេញ​? ដរាបណា​អ្នក​មិនទាន់​ដុសធ្មេញ វា​នឹង​ស៊ី​ធ្មេញ​របស់​បន្តិច​ម្ដងៗ​។​
​    ​៥. ផ្លែឈើ​ក្រៀម ៖ ថ្វីបើ​ផ្លែឈើ​ក្រៀម​ខ្លះ​ល្អ​ដល់​សុខភាព ប៉ុន្ដែ​ផ្លែ​ក្រៀម​ភាគច្រើន​មាន​ជាតិ​ស្ករ​ច្រើន បង្ក​ឱ្យ​ធ្មេញ​ពុក​បាន​។​
​    ​៦. ជ្រក់ ៖ ជ្រក់​សម្បូរ​អាស៊ីត​ទឹកខ្មេះ ពិសា​ច្រើន​អាច​ធ្មេញ​លឿង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត