ចាប់បាន​ឃាតករ​សម្លាប់​កូនស្រី​មន្ត្រី​រដ្ឋសភា​គឺជា​ពូ​បង្កើត​, ​ត្រកូល​ពៅ​ដូចគ្នា

    ភ្នំពេញ ៖ ជនសង្ស័យ​ដែល​រឹត​ក​សម្លាប់​កូនក្រមុំ​មន្ត្រី​រដ្ឋសភា គឺជា​ពូ​បង្កើត​របស់​នារី​រងគ្រោះ​មានត្រកូល ​"​ពៅ​"​ ដូចគ្នា​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​ហើយ កាល​វេលា​ម៉ោង​៥​ និង​៥០​នាទី​ល្ងាច​ថ្ងៃទី​១០​ កុម្ភៈ ​២០១៧ បន្ទាប់ពី​បាន​ប្លន់​សម្លាប់​បាន​ប្រមាណ​៩​ម៉ោង​រួចមក។​

    សមត្ថកិច្ច​និយាយថា ឃាតករ​ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ ពៅ វុទ្ធី ភេទ​ប្រុស អាយុ២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក ស្នាក់នៅ​ផ្ទះជួល ភូមិ​ជ្រោយ​អំពិល​២ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ​។​

    គួររំលឹកថា មាន​ហេតុការណ៍​ឃាតកម្ម រឹត​ក​សម្លាប់​កើតឡើង​នៅ​ថ្ងៃទី១០​ កុម្ភៈ​ ២០១៧ ម៉ោង​៨​ និង​៥០​នាទី​នៅ​ចំណុច​ផ្ទះ​លេខ ៤៤៣ ភូមិ​ព្រែ​កជាង​ព្រំ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ។​

    នារី​រងគ្រោះ​ឈ្មោះ ពៅ សុភ័ក្ត្រ ភេទ ស្រី អាយុ២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ កើតហេតុ​ខាងលើ​។​

    សមត្ថកិច្ច​និយាយថា មុនពេល​កើតហេតុ ជនរងគ្រោះ និង​ប្អូនស្រី​អាយុ២​ឆ្នាំ កំពុង​នៅផ្ទះ​កើតហេតុ ពេលនោះ​ជនសង្ស័យ​ត្រូវជា​ពូ​ជនរងគ្រោះ បាន​ជិះ​កង់​មកលេង​ផ្ទះ រួច​ឃើញ​ទូរស័ព្ទដៃ នៅលើ​ទូរទស្សន៍​ក៏​ទៅយក។​

    ពេលនោះ​ជនរងគ្រោះ​ក៏ ស្រែក​ជនសង្ស័យ​ក៏​ចាប់​ជនរងគ្រោះ​រុញ​ចូលក្នុង បន្ទប់​ចាប់​ច្របាច់ក​ផ្តួល យក​ខ្សែភ្លើង​កង្ហា និង​ខ្សែភ្លើង​ប្រដាប់​គៀប​សក់​ទៅ​រឹត​ក​ជនរងគ្រោះ​ឱ្យស្លាប់ ហើយ​យក​ខ្សែក្រវ៉ាត់​ចងដៃ និង​កូនកន្សែង ចងជើង​តិចៗ ប្អូនស្រី​ជនរងគ្រោះ​អាយុ ២​ឆ្នាំ រួច​ជនសង្ស័យ​យក​ទូរស័ព្ទដៃ​ម៉ាក ​iPhone ពណ៌​ខ្មៅ  និង​ទូរស័ព្ទដៃ​ម៉ាក Blackview ពណ៌​ទឹកប្រាក់ និង​កងដៃ​ប្លា​ទីន​មួយ​របស់​ជនរងគ្រោះ​ទុក​នៅលើ​ទូ ហើយ​ពាក់​ម៉ាស់​មុខ និង​ពាក់មួក​ក​ន្តិ​ប ពណ៌​ខ្មៅ ជិះ​កង់​មាន​កន្ត្រ​ក់មុខ ពណ៌​ទឹកប្រាក់ គេចខ្លួន​។​

    រហូតដល់​ម៉ោង​៥ ​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ដដែល សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌ និង ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​នៅផ្ទះ​ជួល​ខាងលើ និង​ដកហូត​បាន​កង់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព ១​គ្រឿង​, មួ​កក​ន្តិ​ប​១ និង​សំលៀកបំពាក់​ជន សង្ស័យ​ស្លៀក​ធ្វើ សកម្មភាព​មួយ​កំ​ប្លេ រួម​និង​ទូរស័ព្ទដៃ​ជនរងគ្រោះ​១​គ្រឿង ម៉ាក Blackview ពណ៌​ទឹកប្រាក់  បញ្ជូនមក អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ធ្វើការ​សាកសួរ៕

adverise with khmeread