ឃាត់​យុវជន​ម្នាក់​ពីបទ​ប្រទូស្ត​កេរ្ដិ៍ខ្មាស​លើ​កុមារី​អាយុ ​១៤ ​ឆ្នាំ​

    ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​ប្រទូស្តកេរ្ដិ៍ខ្មាស់លើ​កុមារី​ជា​អនីតិជន​អាយុ​ក្រោម ​១៤​ ឆ្នាំ​កាលពី​ថ្ងៃទី​១០​ កុម្ភៈ ​២០១៧ វេលា​ម៉ោង​១​ និង​៣០​នាទី រសៀល​នៅ​ចំណុច​ក្នុង​បន្ទប់​ផ្ទះជួល​លេខ​១៨ ផ្លូវលំ ក្រុមទី​២១ ភូមិ ទួល​រកា​២ សង្កាត់ ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ចាក់អង្រែ​ក្រោម បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សុន ចិ​ត្ត្រា ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​ធ្វើ​ពិ​ដាន ស្នាក់នៅ​បន្ទប់​ផ្ទះជួល​លេខ​១៨ ផ្លូវលំ ក្រុមទី​២១ ភូមិ ទួល​រកា​២ សង្កាត់ ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

    ការឃាត់ខ្លួន​បន្ទាប់ពី​បានធ្វើ​សកម្មភាព​ប្រទូស្ត​កេរ្ដិ៍ខ្មាស់​លើ​កុមារី​ជា​អនីតិជន​អាយុ​ក្រោម​ឆ្នាំឈ្មោះ ថ​.​ស​.​ព​. ភេទស្រី អាយុ ១៤ ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅ​ផ្ទះជួល​ផ្លូវលំ ក្រុមទី​២១ ភូមិ ទួល​រកា​២ សង្កាត់ ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ កាលពី​ថ្ងៃទី​១០​ កុម្ភៈ ​២០១៧ វេលា​ម៉ោង​១ និង​១០​នាទី រសៀល​នៅ​ចំណុច​ក្នុង​បន្ទប់​ផ្ទះជួល​លេខ​១៨ ផ្លូវលំ ក្រុមទី​២១ ភូមិទួល​រកា​២ សង្កាត់ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

    បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread