ចេញទៅហូបអាហារ​នៅ​ខាងក្រៅជាមួយបងប្រុស ពេលមកវិញឃើញមនុស្ស ២ នាក់...

    ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​០២​នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ពីបទ លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការ​គាស់​ទម្លុះ​ទម្លាយ​គាស់​បន្ទប់​ជួល​លួច​យក​សម្ភារៈ នៅ​ថ្ងៃទី​១១ ខែកុម្ភៈ​ ឆ្នាំ​២០១៧ វេលា​ម៉ោង​ប្រហែល​១២ ​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះជួល​លេខ ២៥C (បន្ទប់​លេខ​១៦) ផ្លូវ​២៥១ ក្រុមទី​៤២ ភូមិ​១៤ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១-​ឈ្មោះ ឆាយ ជឿន ហៅ សេង ភេទ​ប្រុស អាយុ​៣២ឆ្នាំ ​ជនជាតិខ្មែរ មុខរបរ ជាងភ្លើង និង​ទឹក ស្នាក់នៅ​ផ្ទះជួល លេខ​២៥C (បន្ទប់​ជួល​លេខ​១៨) ផ្លូវ​២៥១ ក្រុមទី​៤២ ភូមិ​១៤ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ និង​២-​ឈ្មោះ យឹម ចាន់​វ​ណ្ណៈ ហៅ​ណាក់ ភេទ​ប្រុស អាយុ​៣២ឆ្នាំ ​ជនជាតិខ្មែរ មុខរបរ ជាងភ្លើង និង​ទឹក ស្នាក់នៅ​ផ្ទះជួល លេខ​២៥C (បន្ទប់​ជួល​លេខ​១៨) ផ្លូវ​២៥១ ក្រុមទី​៤២ ភូមិ​១៤ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ នូវ កល្យាណ ហៅ​យ៉ា ភេទ​ស្រី អាយុ​២៨ឆ្នាំ ​ជនជាតិខ្មែរ មុខរបរ លក់​គ្រឿងក្រអូប ស្នាក់នៅ​ផ្ទះជួល លេខ​២៥C (បន្ទប់​ជួល​លេខ​១៦) ផ្លូវ​២៥១ ក្រុមទី​៤២ ភូមិ​១៤ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។​

    វត្ថុតាង​ចាប់យក​រួមមាន៖ ទួណឺ​វី​សដង​ជ័រ​ពណ៌​លឿង​០១​ដើម​,​ មេសោរ​ចិន​ពណ៌​ខ្មៅ​០១ មាន​ស្នាម​គាស់​បំបែក​គ្រាប់​, ​ទូរស័ព្ទដៃ​មួយ​ម៉ាក​ Nokia ៣១០ ពណ៌​ខ្មៅ ស៊ីម​ពីរ និ​ង​​កូនសោ​ម៉ូតូ​ចំនួន​០១​។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ​ឆ្នាំ​២០១៧ វេលា​ម៉ោង​ប្រហែល១០​យប់​ជនរងគ្រោះ ឈ្មោះ នូវ កល្យាណ បាន​ចាក់សោរ​បន្ទប់ និង​បិទ​ភ្លើង រួច​ចេញទៅ​ដើរលេង​ជាមួយ​បងប្រុស ឈ្មោះ ​រ័ត្ន ហូប​អាហារ​នៅ​ខាងក្រៅ។​

    រហូតដល់​ម៉ោង​ប្រហែល១២ ​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ជនរងគ្រោះ​ក៏បាន​ត្រឡប់មកផ្ទះ​វិញ ពេលមកដល់​បន្ទប់​ក៏​ឃើញ​ភ្លើង​ខាងក្នុង​បន្ទប់​បើក​ហើយ​ទ្វារ​បន្ទប់ របើក ពេលនោះ​ជនរងគ្រោះ​ក៏​បានឃើញ​ជនសង្ស័យ​ចំនួន​០២​នាក់​ឈ្មោះ ឆាយ ជឿន និង ឈ្មោះ យឹម ចាន់​វ​ណ្ណៈ កំពុង​រើកកាយ​ក្នុង​បន្ទប់​របស់ខ្លួន។​

    ភ្លាមនោះ​ជនរងគ្រោះ​ក៏បាន​ហៅ​ម្ចាស់​ផ្ទះជួល​ឱ្យមក​ជួយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ ហើយ​យកមក​ប្រគល់ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​បឹង​សាឡាង ចាត់ការ​តាមផ្លូវ​ច្បាប់​តែម្ដង៕​

adverise with khmeread