Real Madrid បដិសេធ Barcelona មិនឱ្យ​មកលេង Copa del Rey វគ្គ​ផ្តាច់ព្រ័ត្រ​នៅលើ​ទឹកដី Bernabeu របស់ខ្លួន​ឡើយ

    ​អធិរាជ​ស Real Madrid នឹងមិន​អនុញ្ញាត​នោះឡើយ​ក្នុងការ​ផ្តល់ឱ្យ​គូប្រជែង​ដ៏​ជូរចត់​របស់ខ្លួន​អ្នកមាន​បុណ្យ Barcelona ធ្វើការ​ប្រកួត​ក្នុងជំនួប​ប្រជែង​ពាន​ខាប់​ក្នុងស្រុក Copa del Rey វគ្គ​ផ្តាច់ព្រ័ត្រ​នៅលើ​ទឹកដី Bernabeu ដែល​វា​ត្រូវបាន​ប្រកាស​ដោយ​លោក Florentino Perez ។​

​    ​ប្រធាន​ក្លឹប​អធិរាជ​សរូប​នេះ​បាន​ពន្យល់ថា ទឹកដី​របស់ខ្លួន​នឹង​ស្ថិតនៅក្នុង​ការសាងសង់ ក្រោយ​បញ្ចប់​រដូវ​កាល​បច្ចុប្បន្ននេះ ដែល​ពួកគេ​នឹង​បញ្ឈប់​ការ​ប្រារព្ធ​ការប្រកួត​មួយចំនួន​នៅលើ​ទឹកដី​មួយ​នេះ​។​

​    ​Barcelona បានស្នើ​ទៅ​សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ​ដើម្បី​លេង​វគ្គ​ផ្តាច់ព្រ័ត្រ Copa នៅលើ​ទឹកដី​មួយ​នេះ​ដោយសារ​ជាទី​តាំង​ស័ក្តិសម​សម្រាប់​អ្នកគាំទ្រ​របស់​ក្រុម​ទាំងពីរ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​

​    ​អធិរាជ​ស​ក៏​ធ្លាប់មាន​ប្រវត្តិ​ជម្លោះ​ជុំវិញ​បញ្ហា​ទឹកដី​មួយ​នេះ​ផងដែរ ដែល​បាន​ប្រើប្រាស់​សម្រាប់​វគ្គ​ផ្តាច់​ព្រ័ត​ពាក់ព័ន្ធ​ជាមួយនឹង Barcelona ។​

​    ​ការប្រកួត​នេះ​អាច​នឹង​ត្រូវគេ​ផ្លាស់ប្តូរ​ទៅកាន់​ទឹកដី San Mames, Vincente Calderon ឬ Camp Nou វិញ​៕


 

adverise with khmeread

អ្នកនឹងចូលចិត្ត