ប្រើល្បិច​ឆបោក​យក​ម៉ូតូ​ទៅ​លក់បាន​៤៥០​ដុល្លារ​...​ឥឡូវ​ជាប់​ខ្នោះ

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូ​វាន​ប៉ូលិស​វ៉ៃខ្នោះ​ឆបោក​ម៉ូតូ កាលពី​ថ្ងៃទី១០ ​កុម្ភៈ ​២០១៦ ម៉ោង​២​រសៀល​នៅមុខ​ផ្ទះ​គ្មាន​លេខ ផ្លូវជាតិលេខ​១ ភូមិ​យក​បាត្រ​១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ ឡុង គឹម​ម៉េង ភេទប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សន្តិសុខឯកជន ស្នាក់នៅ​ផ្ទះជួល ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ ភាព ធី​ម ភេទ​ប្រុស អាយុ៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ ជួល​លេខ​៣ ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់ ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​ជនសង្ស័យ​បាន​ហៅ​ម៉ូតូ​ជនរងគ្រោះ​ជិះ ម៉ូតូ​ម៉ាក​ហុងដា សេ១២៥ ពណ៌​ខ្មៅ សេរី​២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ ១BS-២៥៨៦ លេខ​តួ​-​លេខ​ម៉ាស៊ីន គ្មាន​ (​បាត់​កាត​គ្រី​) ជិះ​ពី​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ឱ្យ​ថ្លៃឈ្នួល​១០​ដុល្លារ​។

    លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ជនសង្ស័យ​ក៏​ឱ្យ​ជនរងគ្រោះ​ឈប់​ម៉ូតូ​ចូល​ផឹក​កាហ្វេ​សិន ជនសង្ស័យ​ក៏បាន​ប្រើល្បិច​ខ្ចី​ម៉ូតូ​ជនរងគ្រោះ​ប្រាប់ថា "​ទៅ​ទារលុយ​គេ​មួយ​ភ្លែត រួច​ក៏​យកទៅលក់​នៅ​ម្តុំ​អូរ​ឬ​ស្សី បាន​៤៥០​ដុល្លារ ស៊ី​ចាយ​អស់​"​។

    រហូតដល់​ថ្ងៃទី១០ ​​កុម្ភៈ​ ២០១៧ ម៉ោង​០៨ ​ជនរងគ្រោះ​ឃើញ ជនសង្ស័យ​នៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់ ចោមចៅ ក៏​រាយការណ៍ប្រាប់​សមត្ថកិច្ច​ឃាត់ខ្លួន ប្រគល់ជូន​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ចាត់ការ​តាមច្បាប់៕

adverise with khmeread