Jose Mourinho ជឿជាក់ថា Zlatan នឹង​បន្ត​នៅ Man Utd បន្ទាប់ពី​រូបគេ​បដិសេធ​វិស្សមកាល​នៅ​ស៊ុយអែត​

​    ​Jose Mourinho ចចេស​ថា Zlatan Ibrahimovic នឹង​បន្ត​ស្នាក់នៅ​ជាមួយ​បិសាច​ក្រហម Manchester United នៅឯ​រដូវ​កាល​បន្ទាប់ ហើយនឹង​បញ្ចប់​អាជីព​ដ៏​មាន​សក្តានុពល​របស់គាត់​នៅលើ​ទឹកដី Old Trafford ។​

​     Ibrahimovic ដែលជា​កីឡាករ​អាច​ស្វែងរក​គ្រាប់​បាល់​ច្រើនជាងគេ​ចំនួន ២០​គ្រាប់​សម្រាប់​បិសាច​ក្រហម​នា​រដូវ​កាល​នេះ បាន​ចុះហត្ថលេខា​រយៈពេល​មួយឆ្នាំ​ជាមួយនឹង​ជម្រើស​មួយ​សម្រាប់​ការបន្ត​កុងត្រា​ស្នាក់ ១២​ខែ​បន្ថែមទៀត ពេលដែល​គាត់​បាន​ចូលរួម​ជាមួយនឹង​ក្លឹប​បច្ចុប្បន្ន​របស់គាត់​ក្នុងនាម​ជា​កីឡាករ​មិនមាន​តម្លៃ​ខ្លួន​ពី Paris St Germain កាលពី​ទីផ្សា​រដូវក្តៅ​កន្លងទៅ​។​

​    ​ខ្សែប្រយុទ្ធ​វ័យ ៣៥​ឆ្នាំ​រូបនេះ ត្រូវបាន​ផ្សាភ្ជាប់​ជាមួយនឹង​ការផ្ទេរ​ទៅកាន់​ទឹកដី​អ៊ីតាលី​នៅ​ទីផ្សារ​រដូវក្តៅ​ខាងមុខ និង​ជម្រើស​រក​កម្រៃ​ដ៏​សម្បើម​ទៅកាន់​លី​ក​កំពូល​ចិន Chinese Super League ប៉ុន្តែ​អ្នកចាត់ការ​ទូទៅ​លោក Mourinho បានបង្ហាញ​ការ​ជឿជាក់ថា តារាបាល់ទាត់​ស​ញ្ជ​តិ​ស៊ុយអែត​រូបនេះ​នឹង​ពន្យារ​ការស្នាក់អាស្រ័យ​ជាមួយនឹង​បិសាច​ក្រហម ខណៈដែល​បិសាច​ក្រហម​បាន​ត្រៀម​ជាស្រេច​ដើម្បី​បន្ត​កុងត្រា​របស់គាត់​។​

​    ​លោក Mourinho បាន​បញ្ជាក់ថា "​ខ្ញុំ​ពិតជា​មានការ​ជឿជាក់​ទាំ​ង​ស្រុង​ថា គាត់​នឹង​បន្ត​ស្នាក់នៅ​។ គាត់​បានមក​ទីនេះ​ជាមួយនឹង​ចេតនា​ដើម្បី​ស្នាក់​រយៈពេល​ពីរ​ឆ្នាំ ប៉ុន្តែ​នៅក្នុង​ចិត្ត​របស់​គ្រប់គ្នា​នៅក្នុង​ឆ្នាំ​ដំបូង​នេះ គឺ​ទៅ​យ៉ាង​រលូន​ប្រសើ​ជាង​រាល់​ការរំពឹងទុក​ទៅទៀត​។ គាត់​ដឹងថា​យើង​កំពុង​ព្យាយាម​ម្តងទៀត​ដើម្បី​កែលម្អ​នៅ​រដូវ​កាល​ក្រោយ ហើយ​ព្យាយាម​ដើម្បី​ចែករំលែក​ជាមួយ​គាត់ នៅក្នុង​វិធី​ដ៏​អស្ចារ្យ​មួយ ប្រហែលជា​ឆ្នាំក្រោយ​នៃ​អាជីព​របស់គាត់​នៅឯ​កម្រិត​ដ៏​ខ្ពស់បំផុត​។ ដូច្នេះ​ខ្ញុំ​ជឿជាក់ថា គាត់​បន្ត​ស្នាក់នៅ គាត់​សម្រប​ខ្លួន​ជាមួយ​ក្លឹប ទៅកាន់​ស្ថានភាព​មួយ​នេះ​។ ខ្ញុំ​មិនឃើញ​មាន​បញ្ហា​អ្វី​នោះឡើយ​ជាមួយនឹង​គ្រួសារ​របស់គាត់​។ ខ្ញុំ​បាន​ផ្តល់ជូន​គាត់​នូវ​ឱកាស​ដើរ​លំហែ​នៅ​ស៊ុយអែត ប៉ុន្តែ​គាត់​មិន​ចង់​ទទួល​វា​នោះឡើយ គាត់​ពេញ​ចិត្តនឹង​ស្នាក់​នៅទីនេះ ដូច្នេះ​ខ្ញុំ​ពិតជា​ជឿជាក់​ទាំងស្រុង​ថា​គាត់​នឹង​បន្ត​ស្នាក់នៅ​"៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត