Ian Wright និយាយថា លោក Arsene Wenger ប្រាប់​គាត់​ថា ទីបញ្ចប់​នៃ​ការដឹកនាំ​របស់គាត់​ជិត​មកដល់​ហើយ​

    ​Arsene Wenger បាន​ប្រាប់​ទៅ​លោក Ian Wright ថា ពេលវេលា​របស់គាត់​ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​កាំភ្លើង​ធំ Arsenal គឺ "​កំពុង​ឈានដល់​ទីបញ្ចប់​ហើយ​"​។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់​វីរបុរស​ប្រចាំ​ទឹកដី​កាំភ្លើង​ធំ Ian Wright រូបនេះ​។​

​    ​លោក Wenger បាន​ដឹកនាំ Arsenal ចាប់តាំងពី​ខែតុលា ឆ្នាំ​១៩៩៦ ហើយ​គាត់​បានឈ្នះ​ពាន​ចុងក្រោយ​នៃ​ការ​គ្រង​តំណែង​ជា​ម្ចាស់​ជើងឯក​លី​ក​កំពូល​អង់គ្លេស​ចុងក្រោយ​បំផុត​ក្នុង​ឆ្នាំ ២០០៤​។​

​    ​ហើយ​កុងត្រា​របស់​អ្នកចាត់ការ​ទូទៅ​វ័យ ៦៧​ឆ្នាំ​នឹង​ផុតកំណត់​នៅឯ​ចុងបញ្ចប់​រដូវ​កាល​នេះ​។​

​    ​អតីត​ខ្សែប្រយុទ្ធ​របស់​កាំភ្លើង​ធំ​លោក Wright បានបញ្ជាក់​ទៅកាន់​វិទ្យុ BBC Radio 5 ថា "​ខ្ញុំ​មាន​ចំណាប់អារម្មណ៍​ថា រឿង​នោះ​វា​បាន​កើតឡើង​ហើយ​។ គាត់​មើលទៅ​ពិតជា​មាន​ភាព​នឿយហត់​។ អ្នក​អាចមាន​អារម្មណ៍​ដឹងថា​គាត់​មើលទៅ​ដូច​ដកដង្ហើម​ផុតៗ​។ ខ្ញុំ​មាន​អារម្មណ៍​ថា គាត់​នឹង​ចាកចេញ​នៅឯ​ចុងរដូវ​កាល​នេះ​"៕

ប្រភព៖ bbc

adverise with khmeread

អ្នកនឹងចូលចិត្ត