ជនពាល ​៥ ​នាក់​វាយ​ និង​គប់​យុវជន​ ៣ ​នាក់​របួស​ហើយ​ដណ្តើមយក​ម៉ូតូ​មួយគ្រឿង​ទៀត​

    ភ្នំពេញ ៖ មាន​ករណី​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​វាយ​ដោយ​ដង​ឆ័​ត្រ ​និង​គប់​ដោយ​ដុំថ្ម​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ធ្ង​រ​៣​នាក់ ហើយ​ក្រុម​ជនពាល​បាន​យក​ម៉ូតូ​ជនរងគ្រោះ​ជិះ​គេចខ្លួនបាត់ នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៧ ម៉ោង​ប្រហែល ៣​ ជិត​ភ្លឺ នៅ​ចំណុច​គល់ស្ពាន អាកាស​ស្ទឹងមានជ័យ ផ្លូវ​មុនី​រ៉េត ក្រុមទី​៥២ ភូមិ​១៧ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​១-​ឈ្មោះ វែង ដា​វីត ភេទ​ប្រុស អាយុ​២២ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត មាន​ទីលំនៅ​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា រងរបួស​បែកក្បាល​២​កន្លែង​លើ​ស្លឹក​ត្រ ចៀក​ឆ្វេង​ដេរ​ប្រហែល​២០​ថ្នេរ​,២-​ឈ្មោះ ជី​វ័​ន្ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​បើករថយន្ត ស្នាក់នៅ​សង្កាត់​បឹងព្រលឹត ខណ្ឌ​៧​មករា រងរបួស​បែកក្បាល​៣​កន្លែង​ដេរ​ចំនួន​១៤​ថ្នេរ និង​បែក​មាត់​ និង​៣-​ឈ្មោះ ពែ​ក ប៉ាង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​សន្តិសុខ​ផ្ទះសំណាក់ ​ស្តារ​វូត ​នៅ​ទល់មុខ​រោងកុន​គីរីរម្យ ស្នាក់នៅ​ក្នុងផ្ទះ​សំណាក់ រងរបួស​ស្រាល។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៧ ម៉ោង​ប្រហែល​៨​យប់ ជនរងគ្រោះ​ទាំង​៣​នាក់​បាននាំគ្នា​ទៅ​ដើរលេង​នៅ​កោះ​ពេជ្រ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក ​Honda C125 ពណ៌​ខ្មៅ សេរី ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ​មិន​ចាំ​ច្បាស់ ( ម៉ូតូរ​បស់បង​) ស៊ីផឹក​នៅលើ​សួនច្បារ​រហូតដល់​ម៉ោង​ប្រហែល​១០ ​និង​៥៥​នាទី​ទើប​ឈប់​ក៏​ជិះ​ដឹក​គ្នា​ត្រឡប់មកផ្ទះ​វិញ​។​

    តែ​ពេល​មក ដល់​ម្តុំ​រោងកុន​គីរីរម្យ​ក៏បាន​នាំគ្នា​ចូលទៅ​ផឹកស៊ី​នៅ​ហាង​មួយ​ពី​ខាងក្រោយ​រោងកុន​គីរីរម្យ​រហូតដល់​ម៉ោង​ប្រហែល​១​ និង​៣០​នាទី​ទើប​ឈប់​ផឹក​រួច​នាំគ្នា​ជិះ​ម៉ូតូ​ចេញ​ក្នុង​គោលបំណង​ទៅផ្ទះ។​

    ប៉ុន្តែ​នៅពេល​ជិះ​បាន​បន្តិច ស្រាប់​តែមាន​មនុស្ស​ប្រុស​ចំនួន​២​នាក់​បាន ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ា​កនិច ពណ៌​ស មិន​ចាំ​ស្លាក​លេខ​មក​ជិត​រួច​ធាក់​ម៉ូតូ​របស់​ជនរងគ្រោះ​តែ​មិន​ដួល។ ​ពេលនោះ​ជនរងគ្រោះ​ក៏ បាន​ជិះ​ម៉​តូ​គេចខ្លួន​ចូលទៅ​ផ្ទះសំណាក់​ស្តារ​វូត​ឈប់​រហូតដល់​ម៉ោង​ប្រហែល​២​ក៏ បបួលគ្នា​ទៅរក​លេងស្រី​នៅ​ម្តុំ​គល់ស្ពាន អាកាស​ស្ទឹងមានជ័យ។​

    នៅពេល​ជិះ​ទៅដល់​ស្រាប់តែ​ជួប​ជាមួយ​ក្រុម​ដែល​ទំនាស់​ធាក់​ម៉ូតូ​មាន​គ្នា​ប្រហែល​៤​ទៅ​៥​នាក់​ជិះ​ម៉ូតូ​២ គ្រឿង បាន​ឈប់​ម៉ូតូ​ស្ទាក់ផ្លូវ​ជនរងគ្រោះ ដោយ​ខ្លះ​កាច់​ដង​ឆ័​ត្រ​នៅក្បែរនោះ​ស្ទុះ​ចូលមក​វាយ ​និង​ខ្លះ​រើស​ដុំថ្ម​គប់​មកលើ​ជន រងគ្រោះ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ធ្ង​រ​បន្ទាប់មក​ក៏​នាំគ្នា​លើក​ជិះ​ម៉ូតូ​គេចខ្លួន​បាត់អស់​ទៅ។​

    ក្នុងពេលនោះ​ដោយ​ជនរងគ្រោះ​បាន​រត់ចោល​ម៉ូតូ​ទុក​នៅ​កន្លែងកើតហេតុ​ក៏មាន​ជន​ឆ្លៀតឱកាស​យក​ម៉ូតូ​របស់​ជនរងគ្រោះ​គេចខ្លួនបាត់។​ បច្ចុប្បន្ន​ជនរងគ្រោះ​ទាំង​៣​នាក់​កំពង់​សំរាក​ព្យាបាល​នៅ​គ្លី​និ​ច​ឯកជន ហុង ហាក់​៕

adverise with khmeread