កាន់តែស្រួល! ឥឡូវនេះមានឧបករណ៍បកប្រែដាក់តាមខ្លួន មិនចាំបាច់មានអ៊ីនធឺណេតទេ គឺវាបកឱ្យស្តាប់ទាន់ចិត្តតែម្តង

    ​ឧបករណ៍ ili គឺជា​ឧបករណ៍​បកប្រែ​តូច​មួយ ដែល​អាច​បកប្រែ​ឱ្យ​អ្នក​បាន​ភ្លាមៗ​។ ឧបករណ៍​នេះ​អាច​ប្រើ​បាន​គ្រប់កន្លែង និង​គ្រប់ពេលវេលា​ដោយ​មិនចាំបាច់​មាន​អ៊ី​ន​ធឺ​ណេ​ត​នោះឡើយ​។​

​    ​វា​មាន​កន្លែង​បញ្ចេញ​សំឡេង សម្រាប់​ឱ្យ​អ្នកប្រើប្រាស់​និយាយ​ទៅកាន់​វា​ហើយ​វា​បកប្រែ​ទៅឱ្យគេ​ស្ដាប់​ភ្លាមៗ​តែម្ដង​។​

​    ​ឧបករណ៍​នេះ​អាច​បក​ប្រែជា​ភាសា​ជប៉ុន ឬ​ចិន ទៅជា​អង់គ្លេស និង​ពី​អង់គ្លេស​ទៅជា​ភាសា​ចិន​ឬ​ជប៉ុន ហើយ​ថ្ម​របស់​វា​អាច​ប្រើប្រាស់​បាន​រង្វង់ ២៤ ម៉ោង​។​

​    ​ឧបករណ៍​បានដាក់​តាំងពិព័រណ៍​ប​ច្ចេក​វិជ្ជា CES 2016 ហើយ​តម្លៃ​របស់​វា​ចាប់ពី ២០០ ដុល្លារ​ឡើងទៅ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត