បុរស​អ្នកយាម​ចម្ការ​ម្នាក់​ដេកស្លាប់​ក្នុងផ្ទះ​ជួល​

    កណ្តាល ៖ មាន​ករណី​បុរស​ម្នា​ក់បាន​ដេកស្លាប់ បង្ក​ការភ្ញាក់ផ្អើល​នា​ថ្ងៃទី​១០​ កុម្ភៈ ​២០១៧ វេលា​ម៉ោង​៤ ​និង​៣០​នាទី​ល្ងាច​នៅ​ចំណុច​ផ្ទះជួល ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ សាន វិសាល ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ មុខរបរ នៅផ្ទះ​ទីលំនៅ​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល។​

    ប៉ូលិស​បន្តថា នៅ​ថៃ្ង​ទី​០៩​ កុម្ភៈ ​២០១៧ ឈ្មោះ ហ៊ីង រតនៈ ភេទ​ស្រី អាយុ៣៧​ឆ្នាំ ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ​ខេត្តកណ្តាល ជា​ម្ទា​ស់ដី​មើល​ឱ្យគេ។ នៅ​ព្រឹក​ឡើង​បាន​ទៅ​ធើ្វ​ការងារ​នៅ​រោងចក្រ​យុង វ៉ា ដូច​រាល់ដង។​

    លុះដល់​វេលា​ម៉ោង​៤ ​និង​៣០​នាទី ល្ងាច រូបគាត់​ចេញពី​ធើ្វ​ការ ក៏ត្រូវ​កូនប្រុស​របស់គាត់ ប្រាប់ថា "​តា សម្រាន្ត​យូរ​ម្ល៉េះ" ​ហើយ​រូបគាត់​ក៏​ដើរទៅ​មើល តាម​ជញ្ជាំង​ផ្ទះ ​ស្រែកហៅ ជនរងគ្រោះ តែ​គាត់​មិន​ឆ្លើយ រូបគាត់​ក៏មាន​ការសង្ស័យ ក៏បាន​បើកទ្វារ​ក្រោយ ស្រែកហៅ​ម្តង​ទៀតថា "កុងៗ" រួចក៏​បើក​មុង​ឡើងទៅ ស្ទាប​ដៃ​ទៅ​ត្រជាក់, ​រឹង ហើយ​រូបគាត់​ក៏​តេ ទៅប្រាប់​ម្តាយ និង​ប្រាប់​អ្នកជិតខាង ពេលនោះ ក៏​រាយការណ៍​ដល់​សមត្ថកិច្ច​តែម្តង​។​

    ការសន្និដ្ឋាន​តាម​ការ​ពិនិត្យ​របស់​សមត្ថកិច្ច​ប៉ូលិស​ជំនាញ​បច្ចេកទេស ក្រុង​តាខ្មៅ ព្រមទាំង​អាជ្ញាធរ ពាក់​ព័ន្ធនៅលើ​ដងខ្លួន​សាកសព​មិនមាន​ស្នាក​ស្នាម​អ្វី​គួរឱ្យកត់សម្គាល់​ទេ ជនរងគ្រោះ ពិតជា ស្លាប់​ដោយសារ​ជំងឺ​ខ្យល់គរ​ការពិនិត្យ​បាន​ចប់​សព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធើ្វ​បុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab