គូសង្សារ​ថ្មី​វាយ​អតីត​ប្តី​រយះ​ក្បាល​ នៅមុខកូនស្រី ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ

    កណ្តាល ៖ មាន​ករណី​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​ និង​ធ្វើ​ឱ្យខូចខាត​ គូសង្សារ​ថ្មី​វាយ​អតីត​ប្តី​រយៈ​ក្បាល​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ នា​ថ្ងៃទី​១០​ កុម្ភៈ​២០១៧​ វេលា​ម៉ោង​៧​​ និង​៤០​នាទី យប់​នៅ​ចំណុច​ផ្លូវ​១០៣ មាត់​ស្ទឹង​ភូមិ​តាខ្មៅ ​សង្កាត់​តាខ្មៅ ខេត្តកណ្ដាល​ ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​ម្នាក់។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​ជឿន វាសនា អាយុ​៣០​ឆ្នាំ​ មុខរបរ​សន្តិសុខ មាន​ទីលំនៅ​ភូមិ​បុក​ក្លឿ​ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។​ មាន​របួស​​ស្នាម ជាំ​ដៃ​ខាងស្តាំ និង​បែកក្បាល ព្រមទាំង​ខូចខាត​ម៉ូតូ​បែកបាក់​ស្តុ​ប​មុខក្រោយ។​

    ចំណែក​ជនល្មើស​ម្នាក់​ឈ្មោះ កឹម សុខ​ត្រា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ទីលំនៅ​ភូមិ​តា​ង៉ូ​វ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ សព្វថ្ងៃ​ស្នាក់នៅ​ផ្ទះជួល​ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ  រាជធានី​ភ្នំពេញ មុខរបរ​លក់ដូរ ​(​ឃាត់ខ្លួន​)​។​

    ​វត្ថុតាង​ដកហូត ដែក​បំពង់​ទីប​ប្រវែង​៥០​សង់ទីម៉ែត្រ​១ (​របស់​ជនល្មើស​)​ និង​ម៉ូតូ​១​គ្រឿង​ម៉ាក​ yamaha ​ពណ៌​ខ្មៅ​លាយ​ខៀវ ស្លាកលេខ​រាជការ ១៨០១ (​របស់​ជនរងគ្រោះ​)​។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​ជាង​មួយឆ្នាំ​មកហើយ ជនរងគ្រោះ​បាន​លែងលះ​ជាមួយ​ប្រពន្ធ​ឈ្មោះ​ តេង សុខ​ជូ អាយុ​៣២​ឆ្នាំ នៅត្រឹម​សាលាសង្កាត់​ច្បារអំពៅ ២​ ដោយ​ទទួលបាន​កូនស្រី​ម្នាក់​អាយុ​៤​ឆ្នាំ ឱ្យទៅ​ជនរងគ្រោះ​ជា​អ្នកមើល​ថែរក្សា​។​

    លុះ​ក្រោយមក​ប្រពន្ធ​ជនរងគ្រោះ​បាន​ទាក់ទង​ស្នេហា​ជាមួយ​ជនល្មើស​ខាងលើ តែ​មិនទាន់បាន​រៀបការ​ឬ​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​នៅឡើយ​ទេ​។ រហូតមកដល់​វេលា​និង​ទីកន្លែង​កើតហេតុ​ខាងលើ ជនរងគ្រោះ​ក៏បាន​ឌុប​កូនស្រី​មកលេង​អតីត​ប្រពន្ធ ក៏​ស្រាប់តែ​ជួប​ជនល្មើស ហើយ​បាន​ឈ្លោះប្រកែក​គ្នា​បន្ទាប់មក​ជនល្មើស​ក៏បាន​យក​ដែក​បំពង់​ទីប វាយ​ជនរងគ្រោះ​ចំក្បាល​, ​ដៃ​បណ្តាលឱ្យមាន​របួសស្នាម, វាយម៉ូតូ​ជនរងគ្រោះ​បណ្តាលឱ្យ​បែក​ស្ត​ប់​មុខ​និង​ក្រោយ​តែម្តង​។ រួចហើយ​ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនល្មើស​ព្រមទាំង​វត្ថុតាង​យកមក​សាកសួរ​នៅ​ប៉ុស្តិ៍​តាខ្មៅ។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនល្មើស​បាន​សារភាពថា ខ្លួន​ពិតជា​បាន​យក​ដែក​បំពង​ទីប​វាយ​ម៉ូតូ​ជនរងគ្រោះ​បណ្តាលឱ្យ​បែក​ស្ត​ប់​មុខក្រោយ​ប្រាកដ​មែន។​ ចំណែក​ជនរងគ្រោះ​ខ្លួន​មិនបាន​វាយ​នោះទេ​តែ​បាន​ប្រតាយប្រតប់​គ្នា៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab