ចាប់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​ពីបទ​ប្រើ​អំពើហិង្សា​

    កណ្តាល ៖ ប៉ូលិស​ស្រុក​អង្គស្នួល​បាន​បើក​ការស្រាវជ្រាវ និង​បង្ក្រាប ការចាប់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​របស់​សាលាដំបូង​ខេត្តកណ្ដាល ​ពីបទ​ហិង្សា​ដោយ​ចេតនា​នៅ​ចំណុច ប៉ុស្តិ៍​រដ្ឋបាល​ម្កាក់ ភូមិ​បា​សិទ្ធ​ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​ កាលពី​ថ្ងៃទី​១០ ​កុម្ភៈ ២០១៧​។

    ការចាប់ខ្លួន​យោងតាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន លេខ​១២១.​ដ​ចនខ ចុះ​ថ្ងៃទី​២៨ មិនា​ ២០១៤ ​របស់លោក ឆែ វិវឌ្ឍនៈ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនជាប់ចោទ​ឈ្មោះ ​ទុំ ផា​និត្យ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ ភូមិ​ត្រពាំង​កក់​ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល មុខរបរ​កសិករ បាន​ប្រព្រឹត្ត​អំពើហិង្សា​ដោយ​ចេតនា​នៅ​ភូមិ​ត្រពាំង​កក់ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល ​កាលពី​ថ្ងៃទី​០៤ ​មិនា​ ២០០៩។ ​ក្នុងករណីនេះ​សមត្ថកិច្ច​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab