adverise with khmeread Minah 1

​រូបថត​កុមារភាព​មួយ​សន្លឹក​បញ្ជាក់ថា Minah បច្ចុប្បន្ន​មិនមាន​អ្វី​ប្រែប្រួល​ឡើយ​

​សមាជិក​ក្រុម Girl's Day នាង Minah បានបញ្ជាក់​ថា​នាង​គួរ​ឲ្យ​ស្រឡាញ់​ចាប់តាំងពី​នាង​កើតមក​ម្ល៉េះ​។ នា​ថ្ងៃទី ២៥ ខែមករា​ម្សិលមិញ​នេះ តារាចម្រៀង​ស្រី​រូបនេះ​បាន Upload រូបថត​កាល​នៅ​វ័យ​កុមារ​របស់​នាង​ចូលទៅ​កាន់​បណ្តាញ​សង្គម​ផ្ទាល់​របស់​នាង​។​

​រូបថត​មួយ​សន្លឹក​នោះបាន​បង្ហាញ​ពី​ស្នាមញញឹម​ដ៏​គួរ​ឲ្យ​ក្នាញ់​របស់ Minah មកកាន់​ម៉ាស៊ីនថតរូប​។ ជាមួយនិង​ស្នាមញញឹម​រួម​និង​ទម្រង់​ភ្នែក​ស្រទន់​ដ៏​មាន​មន្ត​ស្នេហ៍ គឺ​ពិតជា​ស្រដៀង​គ្នា​ខ្លាំង​ដូច​កាលដែល​នាង​នៅ​ពី​ក្មេង​អីចឹង​។​

​តារាចម្រៀង​រូបនេះ​បានដាក់​ចំណងជើង​ឲ្យ​រូបថត​នោះ​ថា "​ស្នាមញញឹម​ទាំង​បង្ខំ​??"​។ ប្រហែលជា​នាង​បាន​គិតថា​ស្នាមញញឹម​របស់​នាង​គឺ​មិន​ធម្មជាតិ​ដូចដែល​បានឃើញ​នោះឡើយ​៕

adverise with khmeread
ប្រភព៖ ស៊ូមភី

មតិយោបល់