រថយន្ត​ធុន​ធំ និង​រថយន្ត​កូរ៉េ​បុក​គ្នា​ពេញទំហឹង​ស្លាប់​អ្នកបើកបរ​ម្នាក់ ​របួសធ្ងន់​ម្នាក់​

    សៀមរាប ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ រវាង​រថយន្ត និង​រថយន្ត​បើក​បញ្ច្រា​ស​ទិស​គ្នា​បណ្ដាល​ឱ្យ​ភាគី​ម្ខាង​ស្លាប់​ដោយ​កៀប​ជាប់​នៅក្នុង​រថយន្ត អ្នករួមដំណើរ​ជាមួយ​បាន​ចុះ​រត់​គេចខ្លួនបាត់ កាលពី​វេលា​ម៉ោង១២ ​និង​១៥​នាទី​យប់​ឈានចូល​ថ្ងៃទី​០៩ ខែកុម្ភៈ​ ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ព្រៃទទឹង ឃុំ​ល្វែង​ឬ​ស្សី ស្រុក​ជីក្រែង ខេត្តសៀមរាប លើ​កំណត់​ផ្លូវជាតិ​លេខ​៦។​

    លោក​វរសេនីយ៍ត្រី សុខ សុទ្ធា​វុ​ធ អធិការ​ប៉ូលិស​ស្រុក​ជីក្រែង​បានឱ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រ​យន្ត​ខាងលើនេះ​គឺ​ម៉ាក់ យី​ឌុប ដឹក​ដំឡូង​បើក​ពី​លិចទៅ​កើត ដល់​ចំណុចកើតហេតុ​បាន​បុក​ជាមួយ​រថយន្ត​ម៉ាក​កូរ៉េ ២​តោន​កន្លះ​បើកបរ​ពី​កើ​តទៅ​លិច បណ្ដាលឱ្យ​អ្នកបើករថយន្ត​កូរ៉េ ស្លាប់​ដោយ​កៀប​ជាប់​ជាមួយ​រថយន្ត អ្នករួមដំណើរ​ចុះ​រត់​គេចខ្លួនបាត់​។​

    លោក​អធិការ​បន្តថា អ្នកបើកបរ​រថយន្ត​យី​ឌុប ដឹក​ដំឡូង​មានឈ្មោះ បាស់ គង់ ភេទ​ប្រុស អាយុ៤១​ឆ្នាំ រស់នៅ​ភូមិ​ផ្អាវ ស្រុក​បាធាយ ខេត្តកំពង់ចាម របួសធ្ងន់ ត្រូវបាន​បញ្ជូនទៅ​ជួយសង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សូទ្រនិគម  អ្នករួមដំណើរ​ម្នាក់​គ្មាន​របួស (​ជា​ប្រពន្ធ​) ឈ្មោះ វុន ភី​ម អាយុ៣៨​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។​

    ចំណែក​អ្នកស្លាប់​មានឈ្មោះ ឡេង សុខ អាន ភេទ​ប្រុស អាយុ២៨​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​បៅ ឃុំ​ព្រែក​បៅ ស្រុក​កងមាស់ ខេត្តកំពង់ចាម​។​

    បច្ចុប្បន្ន​វត្ថុតាង​ដែល​ពាក់ព័ន្ធ​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក ដើម្បី​រៀបចំ​សំណុំរឿង​តាម​នីតិវិធី​ច្បាប់។ ​រី​ឯក​សាកសព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​នៅឯ​ខេត្តកំពង់ចាម​តាម​ប្រពៃណី​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab