នាំ​កូន​ទៅលេង​ជីដូន ដូច​ឱ្យ​កូន​ទៅ​លង់ទឹក​ស្លាប់​

    សៀមរាប ៖ មាន​ករណី​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​ទៅលើ​ក្រុមគ្រួសារ​មួយ ដែល​ក្មេងប្រុស​ម្នាក់​ដើរ​ទៅលេង​ក្បែរ​ស្រះ​ទឹក បណ្ដាលឱ្យ​រអិល​ជើង​ធ្លាក់ទឹក​លង់​ស្លាប់​ខណៈពេលដែល​ឪពុក​បាន​នាំ​ទៅលេង​ផ្ទះ​ជីដូន នៅក្នុង​ភូមិ​ថ្មី ឃុំ​គោក​ធ្ល​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប​ កាលពី​វេលា​ម៉ោង៣ ​និង​៣០​នាទី​រសៀល​ថ្ងៃទី​១០ ខែកុម្ភៈ ​ឆ្នាំ​២០១៧។​

    លោក​វរៈសេនីយ៍ត្រី សុខ សុទ្ធា​វុ​ធ អធិការ​ប៉ូលិស​ស្រុក​ជីក្រែង​បានឱ្យដឹងថា ក្មេងប្រុស​រងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត​នោះ​មានឈ្មោះ កៅ សៀក​ឈុ​ង ភេទ​ប្រុស អាយុ៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។​

    លោក​អធិការ​បន្តថា ក្រោយពី​ទទួលបាន​ដំណឹង​សមត្ថកិច្ច​នគរបាល​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ដើម្បី​ពិនិត្យ​សាកសព និង​ធ្វើ​កំណត់ហេតុ ប្រគល់​សព​ជូន​ក្រុមគ្រួសារ​ចាត់ចែង​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab