ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានប្រគល់រង្វាន់លើកទឹកចិត្តលើកទី១ជូនអ្នកណែនាំរោងការរបស់ខ្លួន។

    ​រាជធានី​ភ្នំពេញ​៖  កាលពី​ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅ​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា (CBL) បានរៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​លើកទឹកចិត្ត​លើកទីមួយ​ជូន​ដល់​អ្នក​ណែនាំ​រោងការ ដែល​បាន​ណែនាំ​ស្រា​បៀរ​របស់​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា (CBL) ដូចជា Heineken, Tiger, ABC, Anchor, Gold Crown និង Gold Crown Stout ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​។ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់​គ្រប់គ្រង​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា (CBL) ដៃគូ​អាជីវកម្ម​ដែល​បានឈ្នះ​រង្វាន់ ភ្ញៀវកិត្តិយស  និង​អ្នកសារព័ត៌មាន​ជាច្រើន​។ 

​    ​ការប្រគល់​រង្វាន់​លើកទីមួយ​នេះ​មាន​រង្វាន់​ជា​រ៉ឺម៉ក​កង់​បី​បិទ​ស្លាក​សញ្ញា​ស្រា​បៀរ Anchor ដ៏​ស្រស់ស្អាត​ដែលមាន​ផ្ទុក​ស្រា​បៀរ Anchor ដប ៨០ កេស ចំនួន ៣ រង្វាន់ ដែល​បានធ្វើ​ការចាប់​រង្វាន់​នេះ​ក្នុង​កម្មវិធី Special Concert របស់​ទូរទស្សន៍​ហង្ស​មាស​កាលពី​ថ្ងៃអាទិត្យ ទី ២២ ខែមករា ឆ្នាំ ២០១៧ កន្លងមក​។ 

​    ​លោក ជា សុខ​អាន ជា​អ្នក​ណែនាំ​រោងការ​ម្នាក់​ក្នុងចំណោម​អ្នក​ណែនាំ​រោងការ​បីនាក់​ដែល​បានឈ្នះ​រង្វាន់​ពី​កម្មវិធី​ពិសេស​នេះ បាន​មានប្រសាសន៍ថា គាត់​មាន​អារម្មណ៍​រំភើប​យ៉ាងខ្លាំង​នៅពេល​ដឹងថា​ខ្លូន​ត្រូវ​រង្វាន់ ហើយ​គាត់​នឹង​ខិតខំ​បន្ត​ណែនាំ​ស្រា​បៀរ​របស់​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា (CBL) ឲ្យ​បាន​ច្រើន​ទៀត​ដែលមាន​ស្រា​បៀរ Heineken, Tiger, ABC, Anchor, Gold Crown និង Gold Crown Stout ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍ ដើម្បី​អាចមាន​ឱកាស​ឈ្នះ​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់​ពី​កម្មវិធី​នេះ​។ 

​    ​អ្នក​ណែនាំ​រោងការ​របស់​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា (CBL) ដែល​មិនទាន់​ឈ្នះ​រង្វាន់ សូម​កុំអាល​អស់សង្ឃឹម ព្រោះ​នៅមាន​ការចាប់​រង្វាន់ ២ លើក​ទៀត នៅ​ខែមេសា និង កក្កដា ២០១៧​។ ដូច្នេះ សូម​បន្ត​ណែនាំ​រោងការ​ឲ្យ​ទិញ​ស្រា​បៀរ Heineken, Tiger, ABC, Anchor, Gold Crown និង Gold Crown Stout សម្រាប់​អាពាហ៍ពិពាហ៍​។ ពិសេស​ជាងគេ លោកអ្នក​នឹង​ឈ្នះ​រង្វាន់​រថយន្ត​ដឹកទំនិញ​ខ្នាតតូច​ជាមួយ Anchor កំប៉ុង ១៥០ កេស​សម្រាប់​អ្នក​ណែនាំ​រោងការ​របស់ CBL រូប​ណា​ដែល​បាន​ណែនាំ​រោងការ​ច្រើនជាងគេ​។​

​    ​ដើម្បី​ចូលរួម​កម្មវិធី​នេះ ម្ចាស់​ហាង​លក់​ភេសជ្ជៈ អ្នកផ្គត់ផ្គង់​ម្ហូប (​ចុងភៅ​) មិត្ត​ភ័ក្តិ និង​អ្នកផ្សេងៗ​ទៀត គ្រាន់តែ​ណែនាំ​ស្រា​បៀរ​របស់​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា (CBL) ដូចជា Heineken, Tiger, ABC, Anchor, Gold Crown និង Gold Crown Stout ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍ និង​ចុះឈ្មោះ​មកកាន់​ក្រុមការងារ​បម្រើសេវា​អតិថិជន​របស់​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា CBL តាម 011 222 400 / 011 333 500  ដូចនេះ​លោកអ្នក​នឹងមាន​ឪ​កាស​ចូលរួម​ក្នុង​កម្មវិធី​នេះ​។ ការចាប់​រង្វាន់​លើក​ទី​ពីរ​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ខែមេសា ការចាប់​រង្វាន់​លើក​ទី​បី​នៅ​ខែកក្កដា និង​ការផ្តល់​រង្វាន់​ធំ​នៅ​ខែតុលា ឆ្នាំ ២០១៧ ខាងមុខនេះ​។ 

​    ​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង 011 222 400 / 011 333 500 ៕

​    ​ពិសា​ដោយ​ការទទួលខុសត្រូវ​!
 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab