ប៉ូលិស​ស្រុក​ព្រៃនប់​ចាប់ខ្លួន​បុរស​២​នាក់​លក់​គ្រឿងញៀន​

    ព្រះសីហនុ ៖ កម្លាំង​ប៉ូលិស​ស្រុក​ព្រៃនប់ សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​វាលរេញ បាន​ចុះបង្ក្រាប​ករណី លក់​ចែកចាយ​គ្រឿងញៀន នៅ​ចំណុច​ជាប់ជើង​ភ្នំ ក្នុងភូមិ​វាល​មាស ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៧ វេលា​ម៉ោង​១​និង​៤៥ នាទី​រសៀល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ១.​ឈ្មោះ ហ៊ាង​សុខ​បាន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​អ្នក​កត់​កន្ទុយលេខ មាន​ទីលំនៅ​ភូមិ​ចំការ​កៅ​ស៊ូ​ ឃុំ​ជើងគោ ​ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ និង២.​ឈ្មោះ សេង លី ភេទ​ប្រុស អាយុ២៥​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​វាល​មាស ​ឃុំ​វាលរេញ ​ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​។​

     វត្ថុតាង​ចាប់យក​បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​៦​កញ្ចប់​តូច និង​កាបូបស្ពាយ​១៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab