ឡាន​បើក​បុក​ជាមួយ​ម៉ូតូ​របួសធ្ងន់​កូនសិស្ស​៣​នាក់​នៅ​ក្រុងព្រះសីហនុ​

    ព្រះសីហនុ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​នៅ​ផ្លូវ​វិទ្យា​ល័យ​ក្រុង​ត្រង់​ផ្លូវបំបែក​ចូលទៅ​បុរី​គុជ​អា​ស៊ី ​កាលពី​ម៉ោងជាង​១០​ព្រឹក​ថ្ងៃទី​១០ ​ខែកុម្ភៈ ឆ្នាំ​២០១៧ ​បណ្តាលឱ្យ​កូនសិស្ស​៣​នាក់​របួសធ្ងន់។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង រវាង​រថយន្ត​១​គ្រឿង ម៉ាក Camary (​បា​ឡែ​ន) ​ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2AL-9857 អ្នកបើកបរ​ឈ្មោះ សយ ធាន ភេទ​ប្រុស អាយុ៣២​ឆ្នាំ មុខរបរ បើកបរ រថយន្ត មាន​ទីលំនៅ ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ មាន​ទិសដៅ​ពី​ជើង​ទៅ​ត្បូង។​

    ពេលមកដល់​ចំណុចកើតហេតុ រថយន្ត​បាន បត់​ឆ្វេង​ក៏បាន​បុក​ប៉ះ​ជាមួយ​ម៉ូតូ​១​គ្រឿង​ម៉ាក Honda C-125 ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ជិះ​ឌុប​គ្នា​៣​នាក់ មាន​ទិសដៅ បញ្ច្រាស់​គ្នា បើកបរ​ដោយ ឈ្មោះ ​អេង ចេង​ចំរើន ភេទប្រុស អាយុ​១៥​ឆ្នាំ​ជា​សិស្ស (រងរបួស​ធ្ងន់) ព្រមទាំង​អ្នករួមដំណើរ ២​នាក់​ទៀត​គឺ​ឈ្មោះ ជ័យ វណ្ណ​ជី​ង ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ជា​សិស្ស (​រងរបួស​ធ្ងន់​) និង​ឈ្មោះ សុ​ក្រិត វិ​សុ​ទ្ធ ភេទ​ប្រុស អាយុ១៦​ឆ្នាំ ជា​សិស្ស (​រងរបួស​ធ្ងន់​) ជនរងគ្រោះ​ទាំង​៣​នាក់​មាន​ទីលំនៅ ភូមិ​២ សង្កាត់​លេខ​២ ក្រុង​-​ខេត្ត​ព្រះសីហនុ៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab